Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមនុស្ស៧នាក់ ករណីលួចតភ្ឋាប់បំបែកខ្សែ កាបអុបទិច Wi-Fiមិត្តហ្វូន

បានផុស

នៅ

កងរាជអាវុធហត្ថស្រុកគិរីសាគរ បានឃាត់ខ្លួនមនុស្ស៧នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចតភ្ឋាប់បំបែកខ្សែកាបអុបទិច Wi-Fiមិត្តហ្វូន។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ថា តបតាមពាក្យបណ្ដឹង របស់ឈ្មោះDAO DONG PHONG  ភេទប្រុសអាយុ ៤៧ ឆ្នាំ ជនជាតិវៀតណាម តំណាងក្រុមហ៊ុមិត្តហ្វូនប្រចាំខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា ដោយមានការណែនាំតំណាងអយ្យការសាលាដំបូងខេត្ត មេបញ្ជាការរង និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខតារាសាគរ ព្រមទាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីសាគរបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ២២ និង ១៥ នាទីនៅចំណុចភូមិពាមកាយ  ឃុំកោះស្ដេច  ស្រុកគីរីសាគរ  ករណីរំលោភលើកម្មសិទ្ធិបញ្ញា(លួចតភ្ឋាប់បំបែកខ្សែកាបអុបទិច Wi-Fiមិត្តហ្វូន។

វត្ថុតាងរួមមានរថយន្តចំនួន ០២គ្រឿង ម៉ាកស្ការិច ពណ៌ទឹកប្រាក់ ចំនួន ០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BE-0569 និង រថយន្តម៉ាក WULING  ពណ៌ទឹកប្រាក់ចំនួន ១ គ្រឿងពាក់ផ្លាកលេខ  ភ្នំពេញ 2CC-0361 និង  សម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកោះកុង កំពុងកសាងសំណុំរឿងតាមនីតិវិធី៕ អត្តបទ:សិរីវឌ្ឍន:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម