កូវីដ-១៩
រុស្ស៊ី ត្រៀមបញ្ជូនវ៉ាក់សាំង Sputnik V ទៅឥណ្ឌាដែលកំពុងរងគ្រោះខ្លាំងដោយកូវីដ ខណៈដូសដំបូងនឹងមកដល់នៅដើមខែក្រោយ
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) នឹងផ្តល់វ៉ាក់សាំង Sputnik V ដល់ប្រទេសឥណ្ឌា ចំពេលដែលស្ថានភាពប្រទេសនេះកាន់តែលំបាក ដោយសារតែជំងឺកូវីដ ១៩ ហើយដូសដំបូងនឹងមកដល់នៅថ្ងៃទី ១ ខែឧសភា ។ នេះបើយោងតាមលោក Kirill Dmitriev នាយកប្រតិបត្តិរបស់ RDIF បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃចន្ទ ។

លោក Dmitriev ក៏បានបញ្ជាក់ផងដែរថា ឥណ្ឌានឹងក្លាយជាប្រទេសមួយ ក្នុងចំណោមអ្នកផលិតដ៏សំខាន់របស់វ៉ាក់សាំង Sputnik V ។ ឥណ្ឌាគឺជារដ្ឋដែលមានប្រជាជនច្រើនជាងគេ ក្នុងចំណោម ៦០ ប្រទេសដែលវ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជី រួមជាមួយ មជ្ឈមណ្ឌលផលិតដ៏ធំបំផុតសម្រាប់វ៉ាក់សាំងរុស្ស៊ី ។

ប្រទេសឥណ្ឌា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅថ្ងៃទី ១៦ ខែមករា ដោយប្រើវ៉ាក់សាំង Covishield ដែលជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផលិតដោយប្រទេសឥណ្ឌា និងវ៉ាក់សាំង Covaxin ផលិតដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech ខណៈកាលពីដើមខែមេសានេះ ឥណ្ឌាក៏បានអនុញ្ញាតឲ្យប្រើវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ផងដែរ ។

វ៉ាក់សាំង Sputnik V ជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបានចុះបញ្ជីដំបូងគេនៅលើពិភពលោក ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុង ៦០ ប្រទេសទូទាំងពិភពលោក ។ យោងតាមការវិភាគបណ្តោះអាសន្ន ពីការសាកល្បងដែលបានចេញផ្សាយនៅក្នុងកាសែត The Lancet បានឲ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាពការពារជំងឺកូវីដ ១៩ ចំនួន ៩១.៦ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ី ត្រៀមទទួលបានភ្លើងខៀវប្រើប្រាស់ពី WHO នាខែក្រោយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


