Connect with us

កូវីដ-១៩

អាជ្ញាធរខណ្ឌច្បារអំពៅសម្រេចបិទខ្ទប់ភូមិកោះនរា ក្រោយឆ្លងរាលដាលជំងឺកូវីដធ្ងន់ធ្ងរ

បានផុស

នៅ

ភូមិកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេចបិទច្រកចេញចូលលើកលែងតែអ្នកមានលិខិតបេសសកម្ម និងត្រូវចេញទៅរកមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ពីលោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធបានឲ្យដឹងថា ការបិទផ្លូវចេញចូលភូមិកោះនរានេះ គឺធ្វើឡើងតាំងពីម៉ោង០០នាទីឆ្លងចូលថ្ងៃទី២៩ ខែមេសា ដោយក្នុងនោះអ្នកចេញចូលបានមានតែអ្នកមានលិខិតបេសសកម្មនិងរថយន្តសង្រ្គោះឬអ្នកមានជំងឺចាំបាច់ត្រូវការសង្រ្គោះ។

លោកអ៊ុង រ៉ូន បានបញ្ជាក់ថា មូលហេតុដែលអ្នកភូមិកោះនរាត្រូវបានបិទមិនអនុញាតឲ្យចេញចូលដោយសារតែឆ្លង​រាល​ដាលជំងឺកូវីដ១៩ជាសហគមន៍។ មូលហេតុដែលឆ្លងរាលដាលខ្លាំង គឺក្នុងអំឡុងពេលដែលបន្ទប់ព្យាបាលជំងឺរបស់លោកវេជ្ជបណ្ឌឹត សយ សូនីណា មានទីតាំងផ្ទះលេខ១៦៥ ផ្លូវ៣៤៩ភូមិកោះនរាសង្កាត់និរោធបានឆ្លងជំងឺកូវីដក្នុងគ្រួសាររហូតដល់៥នាក់តាំងពីថ្ងៃទី២៤ខែមេសាមក។

លោក អ៊ុង រ៉ូន បានបន្តថាដូច្នេះហើយទើបមានការឆ្លងរាលដាលដោយសារអ្នកភូមិបានមកពិនិត្យព្យាបាលនៅផ្ទះលោកវេជ្ជបណ្ឌឹត សយ សូនីណា ។ហើយក្នុងនោះអ្នកពាក់ពន្ធ័ត្រូវរួសរាន់ទៅពិនិត្យសំណាកនៅទីតាំងរបស់គ្រូពេទ្យចុះមកយកសំណាកស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១មុខបុរីប៉េង ហួត ភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញរៀងរាល់ថ្ងៃ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣៣ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤៥ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម