កូវីដ-១៩
ក្រោយវ៉ាក់សាំង Pfizer ជួយមនុស្សចាស់គេចពីហានិភ័យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ អង់គ្លេសបញ្ជាទិញ ៦០ លានដូសបន្ថែម
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា ចក្រភពអង់គ្លេស នឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន ៦០ លានដូសបន្ថែមទៀត ក្នុងកិច្ចព្រមព្រៀងមួយ ដែលច្រើនជាងការផ្គត់ផ្គង់ទ្វេដងរបស់ប្រទេស នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ ។

បច្ចុប្បន្ន ចក្រភពអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំង Pfizer សរុបចំនួន ១០០ លានដូស ដែលជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន ៣ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងប្រទេសនេះ ។
ការបញ្ជាទិញបន្ថែមនេះក៏បានធ្វើឡើង បន្ទាប់ពីសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះបានបង្ហាញថា វ៉ាក់សាំង Pfizer-BioNTech គឺជួយមនុស្សចាស់ មិនឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ ១៩ ជាងមនុស្សដែលមិនបានទទួលការចាក់វ៉ាក់សាំង ចំនួន ៩៤ ភាគរយ ។

លោក Hancock បាននិយាយថា ការចាក់ថ្នាំបង្ការរោគ ត្រូវបានធានាសុវត្ថិភាព ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលចាប់ផ្តើមពីរដូវស្លឹកឈើជ្រុះ ទៅ ។
លោកបញ្ជាក់ថា “វ៉ាក់សាំងចំនួន ៦០ លានដូសបន្ថែមទៀត ក៏នឹងត្រូវបានប្រើប្រាស់រួមជាមួយវ៉ាក់សាំងដទៃទៀត ដែលជាផ្នែកមួយនៃការជំរុញ យុទ្ធនាការចាក់វ៉ាក់សាំងរបស់យើង ចាប់ពីចុងឆ្នាំនេះទៅ” ។

ចំណែក អនុប្រធានពេទ្យអង់គ្លេសលោក Jonathan Van-Tam បាននិយាយថា នៅពាក់កណ្តាលរដូវក្តៅឆ្នាំមុន មនុស្សរាប់លាននាក់ បានចាក់វ៉ាក់សាំងពេញ ២ ដូស របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ឬវ៉ាក់សាំងអាមេរិក Pfizer ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ អង់គ្លេសមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៤,៤១១,៧៩៧ ករណី និងមានអ្នកស្លាប់ចំនួន ១២៧,៤៨០ នាក់ ខណៈអ្នកជាសះស្បើយមាន ៤,២០៦,៣២៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


