Connect with us

កូវីដ-១៩

ខេត្តព្រះសីហនុដល់ថ្នាក់យកសណ្ឋាគារ និងផ្ទះល្វែង ទុកព្យាបាលអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចយកសណ្ឋាគារ និងផ្ទះល្វែងរ៉ុងកាងដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់។

រដ្ឋបាលខេត្តព្រះសីហនុបានណែនាំឱ្យរៀបចំទីតាំងខាងលើឱ្យបានសមស្របជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំសំអាតអនាម័យបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសណ្ឋាគារ និងផ្ទះល្វែងទាំងក្នុង និងជុំវិញបរិវេណមុនពេលយកអ្នកជំងឺមកព្យាបាល។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបម្រើការក្នុងទីតាំងនោះ ដូចជាអ្នកសម្អាតអនាម័យ អ្នកដាំស្ល ឬសន្តិសុខឱ្យអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវស្នាក់នៅដោយឡែកពីកន្លែងព្យាបាល ដាច់ខាតមិនត្រូវចេញទៅខាងក្រៅបរិវេណដោយគ្មានការអនុញ្ញាតពីក្រុមការងារឡើយ។

ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅចោល។

ក្នុងដំណាក់ការព្យាបាលអ្នកជំងឺកូវីដ-១៩ត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមវិធានការ ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ មិនត្រូវចាកចេញពីទីកន្លែងព្យាបាលដោយគ្មានការអនុញ្ញាតពីមន្ត្រីសុខាភិបាល និងត្រូវសហការក្នុងការផ្ដល់ព័ត៌មានអំពីការប្រែប្រួលសុខភាពប្រចាំថ្ងៃរបស់ខ្លួនដល់មន្ត្រីកបាល និងត្រូវបំពេញកាតព្វកិច្ចផ្សេងៗទៀតតាមការតម្រូវការរបស់មន្ត្រី និងការកំណត់នៃច្បាប់។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២ទីតាំង គឺទី១ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានអ្នកជំងឺចំនួន១២០នាក់ និងទី២មណ្ឌលព្យាបាលសម័យថ្មីខេត្តព្រះសីហនុ មានអ្នកជំងឺចំនួន៩២៨នាក់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម