កូវីដ-១៩
មកកៀកហើយ! ទីបំផុត វីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ចូលដល់ វៀតណាម
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា អ្នកជំនាញឥណ្ឌាចំនួន៤នាក់ និងបុរសជនជាតិវៀតណាមម្នាក់ ដែលធ្វើការនៅសណ្ឋាគារមួយ ត្រូវបានរកឃើញ ឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា។

លទ្ធផលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ បន្ទាប់ពីការពិនិត្យសំណាកអ្នកជំងឺ ដោយវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាត។ វីរុសកូវីដបំបែ្លងខ្លួនឥណ្ឌា B.1.167 គឺជាវីរុសបំប្លែងខ្លួនទ្វេដង ដែលត្រូវបានកត់ត្រាជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។
បុរសជនជាតិវៀតណាម គឺជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារ Nhu Nguyet 2 ក្នុងខេត្ត Yen Bai ភាគខាងជើង។ បុរសវ័យ៦៣ឆ្នាំរូបនេះ បានទាក់ទងជាមួយក្រុមអ្នកជំនាញឥណ្ឌា នៅពេលពួកគេមកសណ្ឋាគារកាលពីថ្ងៃទី១៨ខែមេសា ដើម្បីធ្វើចត្តាឡីស័ក។ ក្នុងចំណោមជនជាតិឥណ្ឌាចំនួន១១នាក់ មាន៤នាក់ត្រូវបានបញ្ជាក់ថាឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួន។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុស B.1.617 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែធ្នូ។
វាត្រូវបានគេស្គាល់ថា ជាវីរុសដែលឆ្លងកាន់តែសាហាវនិងមានភាពធន់នឹងវ៉ាក់សាំងនាពេលបច្ចុប្បន្ន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម រកឃើញករណីឆ្លង កូវីដ ក្នុងសហគមន៍លើកដំបូង ក្រោយស្ងប់ស្ងាត់ជាងមួយខែ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


