អាជ្ញាធររាជធានីផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជិត១៥ម៉ឺនគ្រួសារ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

អាជ្ញាធររាជធានីផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជិត១៥ម៉ឺនគ្រួសារ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួនជិត១៥ម៉ឺនគ្រួសាររួចហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបន្តនិរន្ធភាពនៃផ្តល់អំណោយនេះ ជូនប្រជាពលរដ្ឋបន្តទៀត លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ នៅរសៀលថ្ងៃអាទិត្យទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមបន្តទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកនៃការបែងចែកស្បៀងទាំងនេះបានអោយដឹងនៅល្ងាចថ្ងៃទី០២ ឧសភានេះថា គិតចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០២ខែ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួន១៤១៦០០គ្រួសារហើយ ហើយការងារ​នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោលគឺចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាស្បៀងអាហារ ដែលមានគុណភាពល្អ ក្នុងនោះបើនិយាយពីអង្ករវិញល្អជាងអង្ករដែលលោកហូបរាល់ថ្ងៃផង។

លោក ឃួង ស្រេង ក្រោយពីចុះពិនិត្យទីតាំងស្ដុកស្បៀងអាហារ ដើម្បីចែកជូនបន្តទៅប្រជាពលរដ្ឋហើយ លោកបានបន្តជិះល្បាត ពិនិត្យមើលគោលដៅសំខាន់ក្នុងតំបន់ក្រហមផងដែរ។ ការចុះ ល្បាតនេះ ក្នុងគោលបំណងតាមដាន​ ត្រួតពិនិត្យទីតាំងបិទខ្ទប់និងនៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំង ដែលបានណែនាំអោយធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

នៅខ្មែរយើង​នេះ លោកយាយព្រះជន្ម ១០១ឆ្នាំ នៅ​សុខភាពល្អ បាន​មក​ចាក់វ៉ាក់សាំង​ដូស​ទី​មួយ​

កូវីដ-១៩១២ នាទី មុន

ដឹកសពតម្កល់ដល់វត្តបម្រុងធ្វើបុណ្យ បែរជាត្រូវគ្រូពេទ្យ​ដឹក​យកទៅបូជាព្រោះវិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ១៦ នាទី មុន

ជំរុញឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​បង្កើន​ការចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ទោះដាក់វិធានការទប់ស្កាត់កូវីដ តែទីក្រុង ហូជីមិញ អនុញ្ញាតឲ្យតាក់ស៊ី ដឹកអ្នកជំងឺទៅមន្ទីរពេទ្យបាន

ព័ត៌មានជាតិ២២ នាទី មុន

មហាសេដ្ឋីវ័យក្មេង ឡេង ណា​វ៉ា​ត្រា បោះទុន​វិនិយោគ ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services