កូវីដ-១៩
អាជ្ញាធររាជធានីសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារទៀត
តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌ សហការឲ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម ។

ជាក់ស្តែងនៅថ្ងៃទី៣និងទី០៤ខែឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូនស្បៀងអាហារទាំងនេះទៅចែកប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយគិតមកដល់ពេលនេះស្បៀងអាហារប្រមាណជាង២០ម៉ឺនកញ្ចប់ហើយបានដឹកជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៣និងទី០៤ខែឧសភានេះ ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រ នៅខណ្ឌមានជ័យចំនួន១៤៧០០គ្រួសារ នៅពោធិសែនជ័យចំនួន១៣៧០០គ្រួសារ ខណ្ឌសែន សុខ១៣០០ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន២០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៩០០គ្រួសារ ខណ្ឌ៧មករា ១០០០គ្រួសារ ខណ្ឌទួលគោក ៨០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០ ។ ក្នុងចំនួននេះក៏មានការជួយឧបត្ថមចំពោះកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


