កូវីដ-១៩
គណៈបញ្ជាការរាជធានី ពង្រឹងប្រសិទ្ធភាពការងារដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ នាពេលដ៏ខ្លី
ភ្នំពេញ៖ ដើម្បីជំរុញឱ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺក្នុងពេលដ៏ខ្លីខាងមុខនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យឡើងវិញ និងដាក់ទិសដៅបន្តទៀត ដើម្បីការទប់ស្កាត់ឱ្យបាននៃការរីករាលដាលជំងឺនេះ។

ការជម្រុញនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នារសៀលថ្ងៃទី០៤ ខែឧសភានេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺក្នុងបំណងត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯករាជធានីភ្នំពេញ និងដាក់ទិសដៅបន្តក្នុងកិច្ចការពារជំងឺរាតត្បាតជំងឺកូវីដ-១៩ នេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌទាំង១៤ បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួនជុំវិញការវិវត្តនានានៃជំងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណាអាចឈានទៅដល់ការផ្តាច់ជំងឺកូវីដ-១៩ បានជោគជ័យនៅពេលដ៏ខ្លីខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើង ពីការបែងចែកការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ និងការផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


