Connect with us

កូវីដ-១៩

គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យប្រជុំបន្ទាន់ពង្រឹងប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

បានផុស

នៅ

បន្ទាយមានជ័យ៖ ដើម្បីជំរុញឱ្យការងារនៃការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺនេះក្នុងពេលដ៏ខ្លីខាងមុខនេះ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានបើកប្រជុំបន្ទាន់មួយដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំង​និងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយមានអ្នកចូលរួម គ្រប់ប្រធានមន្ទីរ និងមន្ត្រីជាប់ពាក់ព័ន្ធជាច្រើននាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គភាពទាំង៣មាន កម្លាំងអាវុធហត្ថ នគរបាល និងកម្លាំងយោធាកំពុងបំពេញការងារនៅតាមតំបន់ក្រហម មានតំបន់នៅក្រុងប៉ោយប៉ែតជាតំបន់បិទខ្ទប់យ៉ាងសកម្ម។ តំបន់បន្ទាប់បន្សំនៅក្រុងសិរីសោភ័ណ ត្រូវបានក្រុមការងារ អាជ្ញាធរ កងកម្លាំង សុខាភិបាល កំពុងបន្តពន្លឿនស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ប្រយោល ដើម្បីយកសំណាក់ពិនិត្យ និងចេញលទ្ធផលនៅពេលខាងមុខនេះ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំមានបំណងត្រួតពិនិត្យការងារមួយចំនួនរបស់កម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងដាក់ទិសដៅបន្តក្នុងកិច្ចការពារជំងឺរាតត្បាតជំងឺកូវីដ-១៩ នេះ។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា តាមរបាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋាន និងជុំវិញការវិវត្តនានានៅក្រុងប៉ោយប៉ែតត្រូវយកមកពិភាក្សាស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណាអាចឈានទៅដល់ការផ្តាច់ជំងឺកូវីដ-១៩ បានជោគជ័យនៅពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងអំពាវនាវអ្នករស់នៅតំបន់បិទខ្ទប់ និងតំបន់មានការពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត៣ការពារនិង៣កុំ ។

លោក អ៊ុំ រាត្រី បានប្រាប់ថា រដ្ឋបាលខេត្តខិតខំពង្រឹងគ្រប់គ្រងតំបន់បិទខ្ទប់ តំបន់ក្រហម ការនាំអ្នកសង្ស័យដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមកយកវត្ថុសំណាករកមេរោគកូវីដ-១៩ ការនាំអ្នកវិជ្ជមាន ឬអ្នកជំងឺកូវីដ-១៩ ទៅថែទាំព្យាបាលនៅកន្លែងបានកំណត់។ ក្នុងនោះ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលកំពុងរៀបចំដំណើរការមន្ទីរពេទ្យ និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យកើន១០កន្លែង៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម