Connect with us

កូវីដ-១៩

១០ ខេត្ត ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង រក្សា​គម្លាត​សុវត្ថិភាព

បានផុស

នៅ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះមានរាជធានីខេត្តចំនួន១០ហើយត្រូវបានក្រសួងសុខាភិបាលកំណត់ជាភូមិសាស្ត្រអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

បើតាមក្រសួងសុខាភិបាលការកំណត់ឱ្យអនុវត្តពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពនេះដោយសាររាជធានីខេត្តទាំងនោះមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានកំណត់រាជធានីខេត្តចំនួន៥រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាបជាភូមិសាស្ត្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

ក្រោមមកទៀតថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ថែមខេត្តស្វាយរៀង ថ្ងៃទី០៤ ខែឧសភា ថែមដល់ខេត្តបន្ទាយមានជ័យ និងនៅថ្ងៃទី០៥ ខែឧសភានេះ បន្ថែមដល់ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ជាភូមិសាស្ត្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

យោងតាមអនុក្រឹត្យថ្មីស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតបានកំណត់ថា បុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពត្រូវផ្ដន្ទាទោសជាពិន័យអន្តរកាលពី២០ម៉ឺនរៀល ទៅ១លានរៀល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម