កូវីដ-១៩
យកវិទ្យាល័យហ៊ុនសែនថ្នល់ទទឹងមួយទៀតធ្វើជាមណ្ឌលព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩
អាជ្ញាធរខេត្តកណ្តាលបានសម្រេចយកវិទ្យាល័យហ៊ុនសែនថ្នល់ទទឹងមួយទៀត ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ធ្វើជាមណ្ឌលព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩កម្រិតបឋម បណ្ដោះអាសន្នខណៈចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងស្រុកនេះ មានការកើនឡើងជាបន្តបន្ទាប់។
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាលដែលបានចុះពិនិត្យ វិទ្យាល័យហ៊ុនសែន ថ្នល់ទទឹងនៅរសៀលថ្ងៃទី៦ ខែឧសភា នេះបានឲ្យដឹងថា មណ្ឌលព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩កម្រិតបឋម បណ្ដោះអាសន្ន នៅក្នុងវិទ្យាល័យ ហ៊ុនសែន ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលនេះមានអ្នកសម្រាកព្យាបាលជំងឺកូវីដ-១៩ សុបចំនួន៦២នាក់ ស្រី៤៨នាក់។ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅទូទាំងស្រុកអង្គស្នួល មានអ្នកវិជ្ជាមានជំងឺកូវី-១៩ ចំនួន៥៥៣នាក់ហើយ ក្នុងនោះព្យាបាលជាសះស្បើយបានចំនួន៦នាក់ប៉ុណ្ណោះ។

ដោយសាររកឃើញករណីវិជ្ជមានកូវីដ១៩កើនឡើងជាបន្តបន្ទាប់រាល់ថ្ងៃអាជ្ញាធរខេត្តកណ្តាលបានសម្រេចយកសាលាបឋមសិក្សា កុយតិប និងសាលាអនុវិទ្យាល័យ បែកចាន បន្ថែមទៀតដើម្បីត្រៀមសម្រាប់ព្យាបាលអ្នកដែលវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងស្រុកអង្គស្នួលដែលមានមានអ្នកជំងឺសុបចំនួន១៥០នាក់ ។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែឧសភានេះ ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៨៧នាក់ អ្នកឆ្លងថ្មី១៧៥នាក់អ្នកជាសះស្បើយចំនួន៤៨៩នាក់និងអ្នកកំពុងសម្រាកពេទ្យចំនួន៨៩៨នាក់។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវី-១៩នៅស្រុកអង្គស្នួល បានកើនឡើងបន្តបន្ទាប់នេះក្រោយពីរកឃើញករណីចម្លងទៅលើកម្មករនិយោជិតនៅក្នុងរោងចក្រចំនួនពីរលើកដំបូង គឺរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្តារម៉ាស្ទ័រ អេនហ្វ្រែង ស្ថិតក្នុងឃុំពើក និងរោងចក្រកាត់ដេរសម្លៀក បំពាក់ បូវឃើរ ស្ថិតក្នុងឃុំបែកចាន ក្នុងចំណោមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែងជើងដែលមានមូលដ្ឋាននៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលចំនួន១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង៦ម៉ឺននាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តកណ្តាលមានកន្លែងសម្រាកព្យាបាលជំងឺកូវីដ១៩ចំនួន៣ទីតាំងរួមមានមន្ទីរពេទ្យបង្អែក្រុងតាខ្មៅ មណ្ឌលព្យាបាលជំងឺកូវីដ១៩ស្រុកកោះធំ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅស្រុកអង្គស្នួល។ ក្រៅពីនេះរដ្ឋបាលខេត្តកំពុងរៀបចំវិទ្យាល័យចំនួន២ទៀតរួមមានវិទ្យាល័យហ៊ុនសែន កំពង់កន្ទួត ស្រុកកណ្តាលស្ទឹង និងវិទ្យាល័យវឌ្ឍណៈឈូងលាភនៅក្រុងតាខ្មៅធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

គិតមកដល់បច្ចុប្បន្ន មានភូមិចំនួន៨ហើយ នៃស្រុកអង្គស្នួលដែលត្រូវបានរដ្ឋបាលខេត្តកណ្ដាល ដាក់បម្រាមគោចរ គិតចាប់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះភូមិចំនួន៤ នៃឃុំបែកចានមានដូចជា៖ ភូមិអណ្ដូង ភូមិស្វាយជ្រុំ ភូមិពងទឹក និងភូមិត្នោតម្ដើម ត្រូវបានដាក់ជាតំបន់ក្រហម ខណៈភូមិចំនួន៣ទៀត នៃឃុំដដែលនេះ គឺភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវត្រូវបានដាក់ជាតំបន់លឿងទុំ និងភូមិព្រៃពពេល នៃឃុំពើក ត្រូវបានដាក់ជាតំបន់លឿង៕
អត្ថបទ ៖ សំអឿន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


