Connect with us

កូវីដ-១៩

ខេត្តតាកែវសម្រេចបិទខ្ទប់ភូមិ បាំងបាត់ ក្នុងឃុំចារ ស្រុកព្រៃកប្បាស ដែលជាតំបន់អ្នកវិជ្ជមានកូវីដ​ប៉ះ​ពាល់​ច្រើន​

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២១​នេះ បានចេញសេចក្ដីប្រកាសសម្រេច​បិទ​ខ្ទប់ភូមិបាំងបាត់ ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩បានប៉ះ​ពាល់​ដោយផ្ទាល់ ឬប្រយោលច្រើននាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

ក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា​ ការបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស់នេះ ចាប់ពី​ម៉ោង​៨និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១​ រហូតមានការជូនដំណឹងជាថ្មី៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម