កូវីដ-១៩
ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?
ស្ថិតក្នុងវិបត្តិនៃមេរោគរាតត្បាត ពិភពលោកបានផ្លាស់ប្ដូរនិន្នាការថ្មី ដោយតម្រូវឱ្យគ្រប់គ្នាពាក់ម៉ាសជាប្រចាំ រាល់ពេលទៅកន្លែងសាធារណៈ ឬកន្លែងបិទជិតណាមួយ។ ការពាក់ម៉ាសបានក្លាយជាទម្លាប់ រហូតមានអ្នកខ្លះខ្លាចការចម្លងវីរុសខ្លាំង ហើយជឿជាក់ថា ការពាក់ម៉ាស់ពីរជាន់ អាចការពារបានល្អជាងពាក់តែមួយទៀតផង។

យោងតាមការចុះផ្សាយពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក បានបង្ហាញថា ការពាក់ម៉ាសអាចកាត់បន្ថយហានិភ័យពីការឆ្លងវីរុសកូវីដ-១៩ បានច្រើនជាង ៧០% ឯណោះ។
បើអ៊ីចឹង! ពាក់ម៉ាសពីរជាន់ មិនរឹតតែអាចការពារបានខ្លាំងថែមទៀត? នេះជាការពន្យល់ពីអ្នកជំនាញសុខាភិបាល។

លោក Scott Segal សាស្ត្រាចារ្យនិងជាប្រធានផ្នែកថ្នាំសន្លប់នៅមជ្ឈមណ្ឌលឱសថសាស្ត្រ Wake Forest Baptist Health រដ្ឋ កាលីហ្វញ៉ា និយាយថា មកទល់ពេលនេះ មានទិន្នន័យវិទ្យាសាស្រ្តតិចតួចប៉ុណ្ណោះដែលចង្អុលបង្ហាញពីអត្ថប្រយោជន៍នៃការពាក់ម៉ាសពីរជាន់ ពោលគឺការពាក់ម៉ាសត្រួតគ្នាដល់ទៅពីរ ក៏មិនខុសគ្នាប៉ុន្មានពីការពាក់តែមួយដែរ។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា បើសិនម៉ាសដែលយើងប្រើជាប្រភេទម៉ាសស្ដើង គុណភាពមិនល្អ ការពាក់ពីរជាន់ក៏ជារឿងសមហេតុផលផងដែរ។ យ៉ាងណាមិញលោកណែនាំឱ្យប្រើម៉ាសក្រណាត់ដែលអាចបោកគត់បាន ព្រមទាំងអាចប្រើបានទាំងសងខាង ទើបជាការប្រសើរ។

រីឯអ្នកជំនាញខាងជំងឺឆ្លង លោក Amesh Adalja, MD ក៏អ្នកសិក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសន្តិសុខសុខាភិបាលនៃសាកលវិទ្យាល័យ Johns Hopkins ក្នុងរដ្ឋ ម៉ារីឡេន បានយល់ស្របដែរថា ម៉ាសមានមុខពីរ (ប្រើបានទាំងខាង) ពិតជាមានប្រសិទ្ធភាពជាងម៉ាសដែលប្រើបានតែម្ដង។
ទោះយ៉ាងណា ប្រសិនបើពាក់ម៉ាសមុខពីរធ្វើឱ្យពិបាកដកដង្ហើម យើងអាចជ្រើសរើសប្រើម៉ាសទូទៅដែលងាយស្រួលស្រូបខ្យល់ចេញចូលជាង។

ជាថ្មីម្ដងទៀត ការពាក់ម៉ាសជាវិធានបង្ការគ្រោះថ្នាក់ពីការចម្លងនៃវីរុស ទោះមិនអាចការពារបាន១០០%ក៏ដោយ។ ចំណែកការពាក់ម៉ាសត្រួតគ្នា មិនទាន់មានទិន្នន័យគាំទ្រថាអាចការពារសុវត្ថិភាពច្រើនជាងការពាក់ម៉ាសតែមួយនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន
ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


