កូវីដ-១៩
រកឃើញមន្ត្រីកងរាជអាវុធហត្ថ១០នាក់ឆ្លងកូវីដ-១៩នៅរាជធានីភ្នំពេញ
មន្ត្រីកងរាជអាវុធហត្ថចំនួន១០នាក់រស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៥៤នាក់ ដែលសាលារាជធានីភ្នំពេញបានប្រកាសនៅថ្ងៃនេះ។

យោងតាមការបង្ហាញអត្តសញ្ញាណអ្នកជំងឺទាំង១៥៤នាក់ ដែលសាលារាជធានីភ្នំពេញបានប្រកាសនៅថ្ងៃនេះបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថចំនួន១០នាក់ដែលមានឆ្លងជំងឺកូវីដ១៩ថ្មីនោះរួមមានទី១ឈ្មោះ ឡុង សេងហាក់ មានអាយុ៤៤ឆ្នាំ ទី២.ឈ្មោះ សារ៉ាយខូច អាយុ៤៨ឆ្នាំ ទី៣.ឈ្មោះនុតភិន អាយុ៥២ឆ្នាំ ទី៤.ឈ្មោះ ទួច អ៊ិត អាយុ៥៤ឆ្នាំ ទី៥.ឈ្មោះ ប៉ុល ដារ៉ា អាយុ៣៩ឆ្នាំទី៦.ឈ្មោះ គីម ចាន់នី អាយុ៥១ឆ្នាំ ទី៧.ឈ្មោះ សេង រ៉ាវី អាយុ៤៩ឆ្នាំ ទី៨.ឈ្មោះ អ៊ុយ តាំងវឌ្ឍនៈ អាយុ៤៤ឆ្នាំទី៩.ឈ្មោះ មាស ចន្ថា អាយុ៥០ឆ្នាំ និងទី១០.ឈ្មោះ គន វ៉ាន់ អាយុ៥២ឆ្នាំ ដែលអ្នកទាំង១០នាក់នេះសុទ្ធរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ ក្រៅពីនេះក៏មានកម្មកររោងចក្រ និងកម្មករសំណង់ បុគ្គលិកក្រុមហ៊ុន អ្នកលក់ផ្លែឈើ បុគ្គលិកផ្សារទំនើបជនជាតិចិន និងអ្នករត់កង់បីបានឆ្លងជំងឺកូវីដ១៩។

កាលពីថ្ងៃទី១០ ទី១១ និងទី១២ ខែឧសភា សាលារាជធានីភ្នំពេញបានរកឃើញមន្ត្រីនគរបាលប្រមាណជាង៤០នាក់ ក៏ដូចជាមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីក្រសួងសុខាភិបាលមួយចំនួនក៏បានឆ្លងជំងឺកូវីដ១៩ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២១១៤១នាក់ អ្នកជាសះស្បើយចំនួន៩៥១៩នាក់ និងអ្នកស្លាប់កើនឡើងដល់១៤២នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


