កូវីដ-១៩
៣ ថ្ងៃជាប់គ្នា ខេត្តតាកែវឆ្លងមួយថ្ងៃជាង ៥០ នាក់ ៨០ ភាគរយជាអ្នកស្រុកព្រៃកប្បាស និងបាទី
ខេត្តតាកែវមានការឆ្លងរាលដាលកូវីដមួយថ្ងៃជាង ៥០ នាក់ រយៈពេល ០៣ ថ្ងៃជាប់គ្នា។ ខេត្តមានចម្ងាយមិនដល់ ១០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ អ្នកឆ្លងភាគច្រើនជាកម្មករកម្មការិនីបម្រើការនៅតាមរោងចក្រ។

លោក លី សាវេត អភិបាលរងខេត្តតាកែវបានថ្លែងប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅមុននេះបន្តិចថា ខេត្តតាកែវដែលរកឃើញករណីឆ្លងភាគច្រើនគឺនៅស្រុកបាទី និងស្រុកព្រៃកប្បាស ពាក់ព័ន្ធកម្មករកម្មការិនីធ្វើការងារនៅរោងចក្រ។
លោកបញ្ជាក់ថា នៅស្រុកបាទី មួយថ្ងៃរកឃើញចន្លោះពី ៤០ នាក់ ទៅ ៥០ នាក់។ មូលហេតុសំខាន់ ដោយសារអាជ្ញាធរបានយកកម្មករដែលសង្ស័យជាង ៣០០០ នាក់ មកធ្វើចត្តាឡីស័ក ហើយសម្រុកធ្វើតេស្តរហ័សទើបតួលេខអ្នកឆ្លងកើនឡើងច្រើនប៉ុន្មានថ្ងៃមកនេះ។
“តួលេខអ្នកឆ្លងប្រហែល ៨០ ភាគរយស្ថិតនៅក្នុងរង្វង់អ្នកធ្វើចត្តាឡីស័ក ដូច្នេះចំនួននឹងអាចថយចុះមកវិញ ក្រោយពេលអាជ្ញាធរបញ្ចប់ការធ្វើតេស្តលើកទីពីរលើអ្នកជាប់ចត្តាឡីស័កកាលពីម្សិលមិញនេះ”។
បើតាមការបញ្ជាក់បន្ថែមរបស់លោកអភិបាលរងខេត្តតាកែវ ក្នុងចំណោមអ្នកឆ្លងគឺជាកម្មករធ្វើការនៅរោងចក្រសាន់បូជាង ២០០នាក់។
លោកថា រោងចក្រសាន់ប៊ូនេះមានទីតាំងនៅខេត្តកណ្តាល តែមានបងប្អូនប្រជាពលរដ្ឋនៅស្រុកបាទី និងស្រុកព្រៃកប្បាសជាច្រើនរយនាក់បានបម្រើការងារ ដែលបានឆ្លងកូវីដ១៩។
បើតាមលោកអភិបាលរង អាជ្ញាធរបានរៀបចំមណ្ឌលចត្តាឡីស័ក ៣២ កន្លែង ដើម្បីដាក់កម្មករដែលសង្ស័យ កុំឲ្យមានការពាក់ព័ន្ធឆ្លងក្នុងគ្រួសារ។
ត្រឹមតែ ៣ ថ្ងៃចុងក្រោយ ខេត្តតាកែវរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ជាង ១៧០ នាក់ ខណៈទូទាំងខេត្តមានជាង ៤០០ ករណី ជាតួលេខដ៏ខ្ពស់សម្រាប់ខេត្តក្រុងដែលផ្ទុះរាលដាលកូវីដ ១៩ បន្ទាប់ពីរាជធានីភ្នំពេញ។

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។ អ្នកដែលត្រូវធ្វើចត្តាឡីស័កត្រូវពាក់ម៉ាស កុំប្រឡែងគ្នា និងត្រូវរក្សាគម្លាតពីគ្នាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលនៅក្នុងកំឡុងធ្វើចត្តាឡីស័ក៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


