Connect with us

កូវីដ-១៩

ខេត្តបាត់ដំបង​សម្រេច​បិទ​ទីតាំង​៣​កន្លែង បន្ទាប់ពី​បាន​រកឃើញ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

នៅ​យប់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​បាត់ដំបង​ង បានចេញ​សេចក្តីសម្រេច ​ស្តីពី​ការបិទជា​បណ្តោះ​អាសន្នទី​តាំង​ចំនួន៣​កន្លែង ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​សំពៅ​លូន ខេត្តបាត់​ដំបង រហូតដល់​មានការ​សម្រេច​ជាថ្មី​។ នេះ​បើតាម​សេចក្តីសម្រេច​ដែល​បណ្តាញ​ព័ត៌មាន កម្ពុ​ជាថ្មី ទទួលបាន​។​

បើតាម​សេចក្តីសម្រេច​បានឱ្យដឹង​ថា ទីតាំង​ចំនួន៣​នេះ​រួមមានទី​១៖ ផ្ទះ​លក់​បាយ​-​បបរ ស្ថិតនៅ​ភូមិ​អូរ​ស្ងាត់ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។ ទី​២៖ ផ្ទះសំណាក់​បា​យ័ន្ត​ថ្មី ស្ថិតនៅ​ភូមិ​អូរ​ស្ងាត់ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។ ទី​៣៖ ហាង​បោក​អ៊ុត​យក្សា ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

ការបិទជា​បណ្តោះអាសន្ន​នេះ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោយ​ពី​បាន​រកឃើញ​ឈ្មោះ នុម ដុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​មុខរបរ​ចែកចាយ​ពូជ​ពោត និង​ជី​កសិកម្ម (​ក្រុមហ៊ុន​គោខ្មែរ​) មាន​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ និង​បាន​ពាក់ព័ន្ធ​ទីតាំង​ទាំង ៣​កន្លែង​ខាងលើ​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម