កូវីដ-១៩
ក្រុងព្រះសីហនុ បញ្ចប់តំបន់លឿងទុំ មុនកាលកំណត់
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបញ្ចប់តំបន់លឿងទុំនៅក្រុងព្រះសីហនុមុនកាលកំណត់ ខណៈការបិទខ្ទប់ក្រុងព្រះសីហនុ ជាលទ្ធផលគឺការឆ្លងរាលដាលបានធ្លាក់ចុះជាបន្តបន្ទាប់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា តាមរយៈវិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ មានដូចជាការបិទខ្ទប់ក្រុងព្រះសីហនុ ការកំនត់តំបន់ក្រហម និងតំបន់លឿងទុំ ជាលទ្ធផលគឺការឆ្លងរាលដាលបានធ្លាក់ចុះជាបន្តបន្ទាប់។
លោកអភិបាលខេត្តបានបន្តថា ការសម្រេចបញ្ចប់តំបន់លឿងទុំមុនកាលកំណត់ចេញពីក្រុងព្រះសីហនុ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ យ៉ាងណាក្នុងករណីរកឃើញមានអ្នកជំងឺកូវីដ-១៩ នៅក្នុងលំនៅឋានណាមួយ ឬទីសំណាក់ណាមួយ ឬសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ណាមួយ ឬក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ត្រូវកំណត់ទីតាំងនោះជា «ទីតាំងក្រហម» ទោះបីទីតាំងនោះស្ថិតនៅក្នុងតំបន់ណាមួយក៏ដោយ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


