កូវីដ-១៩
ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១៦បន្ថែម និងជាសះស្បើយ៣នាក់
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ធំប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១៦នាក់បន្ថែមទៀត ដែលធ្វើឲ្យខេត្តមានអ្នកជំងឺសរុបកើនដល់១៧៤នាក់។
រដ្ឋបាលខេត្តបញ្ជាក់ថា ករណីឆ្លងថ្មីចំនួន១៦នាក់នេះ ក្នុងនោះមានស្រុកស្ទឹងសែន១នាក់ ស្រុកតាំងគោក១៣នាក់ ស្រុកស្ទោង១នាក់ និងស្រុកកំពង់ស្វាយ១នាក់។
រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ទាក់ទងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
អាជ្ញាធរខេត្តបានបន្ថែមថា នៅថ្ងៃទី២៣ ខែឧសភា នេះ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ (ស្រី២នាក់) បានជាសះស្បើយ និងអនុញាតឲ្យចេញទៅផ្ទះវិញ និងបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំមានអ្នកជំងឺកូវីដ-១៩ សរុប១៧៤នាក់ ស្រី៦៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ៥៧នាក់ ស្រី២៦នាក់ និងកំពង់សម្រាកព្យាបាលចំនួន១១៧នាក់៕
អត្ថបទ ៖ សុខុម


-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


