Connect with us

កូវីដ-១៩

ប្រទេសអ្នកមាន អារ៉ាប់រួម ត្រៀមចាក់វ៉ាក់សាំង Sinopharm ដល់ប្រជាជនចិនរស់នៅក្នុងទីក្រុងឌូបៃ

បានផុស

នៅ

ប្រទេសអារ៉ាប់រួម និងចិន កាលពីថ្ងៃអាទិត្យបានប្រកាសបើកជាផ្លូវការ នូវទីតាំងចាក់វ៉ាក់សាំងក្នុងទីក្រុងឌូបៃ សម្រាប់ជនជាតិចិន ។

ទីតាំងនេះត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអារ៉ាប់រួម និងស្ថានទូតចិន ប្រចាំនៅប្រទេសអារ៉ាប់រួម ។

ការបើកជាផ្លូវការនេះ ធ្វើតាមកិច្ចព្រមព្រៀងកាលពីខែមីនា រវាងលោក Sheikh Abdullah bin Zayed Al Nahyan រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអារ៉ាប់រួម និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ។

ក្រោមយុទ្ធនាការចាក់វ៉ាក់សាំង របស់ប្រទេសចិនដែលមានឈ្មោះថា “Spring Sprout” ដែលគ្រប់គ្រងដោយអាជ្ញាធរសុខាភិបាលក្រុងឌូបៃ បានឲ្យដឹងថា ជនជាតិចិនដែលមានអាយុលើសពី ១៦ ឆ្នាំ ដែលកាន់ទិដ្ឋាការរយៈពេលខ្លី ដោយគ្មានការស្នាក់នៅអារ៉ាប់រួម នឹងត្រូវចាក់វ៉ាក់សាំង Sinopharm ចំនួន ២ ដូស ក្នុងទីក្រុងឌូបៃ បន្ទាប់ពីវ៉ាក់សាំងមួយនេះ ត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ ដោយ WHO ក្នុងខែឧសភានេះ ។

ប្រទេសចិន និងអារ៉ាប់រួម បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ តាមរយៈការចែករំលែកជំនាញ ធនធាន និងបច្ចេកវិទ្យានៃវ៉ាក់សាំង ។

ទន្ទឹមនោះ រោងចក្រថ្មីមួយនៅទីក្រុង Abu Dhabi នឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីក្រុមហ៊ុនយក្សចិន Sinopharm នៅចុងឆ្នាំនេះ ក្រោមការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Sinopharm និងក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក Group 42 ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ខ្លាចការពារមិនជាប់! មានប្រទេស ២ ហើយ សម្រេចចាក់វ៉ាក់សាំង Sinopharm បន្ថែមដូសទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម