Connect with us

កូវីដ-១៩

រក​ឃើញ​ជិត​៦០​នាក់​ទៀត​ វិជ្ជមាន​កូ​វីដ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

បានផុស

នៅ

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា មានការ​រកឃើញ បឋម​វិជ្ជមាន​កូ​វីដ លើក​ម្មករ​-​កម្មការិនី រោងចក្រ​ដំឡើង​ទោចក្រយាន អេ អេ​ន ជេ (​ខេ​ម​បូ​ឌា​) ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង ១ ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត​ខេត្ត​ស្វាយ​ប្រមាណ​ជិត​៦០​នាក់ ខណៈ កំពុង​ធ្វើតេស្ត​ជា​បន្តបន្ទាប់​ទៀត​។

លោក បណ្ឌិត កែរ រដ្ឋា បន្ថែម​ថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ខេត្តស្វាយរៀង​បាន​អំពាវនាវ​ដល់ បងប្អូន​កម្មករ កម្មការិនី ដែល​ធ្លាប់បាន​ទាក់ទង​ចេញចូល​ធ្វើការ​នៅក្នុង​រោងចក្រ​ដំឡើង​ទោចក្រយាន អេ អេ​ន ជេ (​ខេ​ម​បូ​ឌា​) នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង ១ ស្ថិតនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត​សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ ១៩ ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដែល​មាន​​លេខទូរសព្ទ​ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធានការណ៍​បន្ត។

សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម