Connect with us

កូវីដ-១៩

ស្រ្តី​អាយុ ៦២ ឆ្នាំ​បាន​​ស្លាប់​ដោយ​កូវីដ​នៅ​ស្រុកជើង​ព្រៃខេត្តកំពង់ចាម

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម បាន​រាយការណ៍​ករណីស្លាប់​ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ស្រ្តី​រងគ្រោះ​​មាន​ឈ្មោះ ធៀម អ៊ុត អាយុ ៦២ឆ្នាំ ជាកសិកររស់នៅភូមិត្រពាំងស្នា ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើ​តាម​ប្រភព​ពី​អាជ្ញាធរ​ខេត្ត​កំពង់ចាម មុន​ចេញ​រោគ​សញ្ញាឆ្លង​កូវីដ ១៩ ពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ ស្រ្តី​រងគ្រោះ​បាន​ទៅបុណ្យសង្ឃទាន និងបុណ្យសពម្ដាយនៅ​ភូមិត្រពាំងស្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ និងមិនបានទៅទីកន្លែងណាផ្សេង។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីរូបនេះ ចាប់ផ្តើមចេញរោគសញ្ញាក្តៅខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក៏​បានទៅផ្ទះលោកគ្រូពេទ្យ ព្រិល ភូមិសែនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បាន​ទៅសម្រាក​នៅពេទ្យសម្រាកព្យាបាល អ៊ុន សែ នៅក្រុងកំពង់ចាម។ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ធ្វើតេស្តរកមេរោគកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩។

ស្ត្រីរូបនេះ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារមានប្រវត្តិព្យាបាលជំងឺទឹកនោមផ្អែម និង​លើសឈាមរ៉ាំរ៉ៃ។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើម តែ​មិនអាច​ជួយ​សង្គ្រោះ​អ្នកជំងឺបាន​។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០១:៥០នាទី។

ក្រុម​គ្រួពេទ្យ​បាន​សន្និដ្ឋាន ស្ត្រីជនជាតិខ្មែរ ឈ្មោះ ធៀម អ៊ុត អាយុ ៦២ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺទឹកនោមផ្អែម និង លើសឈាមរ៉ាំរ៉ៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា៤ ម៉ោង មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម