Connect with us

កូវីដ-១៩

អ្នក​ឆ្លង​កូវីដ ១៤ នាក់ នៅខេត្ត​ព្រៃវែង អាជ្ញាធរ​កំណត់ប្រភព​ចម្លង​មិន​ទាន់ឃើញ

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង បានប្រកាស​ករណីអ្នកវិជ្ជមានកូវីដ-១៩ ថ្មី​ ចំនួន៤២នាក់បន្ថែមទៀត នៅ​ថ្ងៃ ១០ មិថុនា ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ ករណី​អ្នក​វិជ្ជមានថ្មី មាន​ពាក់ព័ន្ធ​ស្រុកក្រុង​ចំនួន ០៩​ក្នុង​ខេត្ត​ព្រៃវែង។

បើតាម​អាជ្ញាធរ​ក្នុង​ចំណោម​អ្នក​ឆ្លងថ្មី មាន​អ្នកវិជ្ជមាន ១៤ នាក់ អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​ប្រភពចម្លង​មិន​ទាន់​ឃើញទេ ហើយ​កំពុង​ស្រាវជ្រាវ​បន្ត។

យោងតាម​លទ្ធផល​តេស្ត​រហ័សកាល​ពី​ម្សិលមិញ ក្រុង​ស្រុក​​ចំនួន ០៩ នៅ​ខេត្ត​ព្រៃវែង​​រកឃើញអ្នក​វិជ្ជមានកូវីដ​ ១៩ ក្នុង​នោះ​រួម​មាន៖

១- ក្រុងព្រៃវែង ចំនួន ​៨នាក់
២- ស្រុកព្រះសេ្តច ចំនួន ​៩នាក់
៣-ស្រុកពារាំង ចំនួន ​៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ​៤នាក់
៥- ស្រុកកំចាយមារ ចំនួន​ ៤នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន​ ៤នាក់
៧- ស្រុកពាមជរ ចំនួន​ ៣នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់

អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក។

គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨២៤នាក់ បានព្យាបាលជាសះស្បើយ ៣៥៦នាក់ កំពុងសំរាកព្យាបាល ៤៦០នាក់ និងស្លាប់ ៨នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម