Connect with us

កូវីដ-១៩

ស្រុកចំនួន ៦ នៅខេត្ត​ព្រៃវែង បន្ត​រកឃើញ​អ្នក​ឆ្លងថ្មី ស្រុក​ស្វាយ​អន្ទរ​ច្រើន​ជាង​គេ

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម៖

១- ស្រុកស្វាយអន្ទរ ចំនួន ​១០នាក់
២- ស្រុកពារាំង ចំនួន ​៣នាក់
៣-ស្រុកមេសាង ចំនួន ​៣នាក់
៤- ស្រុកបាភ្នំ ចំនួន ២នាក់
៥- ស្រុកពាមជរ ចំនួន​ ១នាក់
៦- ស្រុកពោធិ៍រៀង ចំនួន​ ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ អាជ្ញាធរ​ណែនាំ​ឲ្យ​ដាក់​ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម