កូវីដ-១៩
រកឃើញអ្នកឆ្លងថ្មី៦២នាក់នៅខេត្តកោះកុង ក្រោយផ្ទុះកូវីដ-១៩នៅស្រុកមណ្ឌលសីមា
ខេត្តកោះកុង៖ អត្រាឆ្លងកូវីដ-១៩ នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃកាន់តែបន្តកើនឡើងខ្ពស់ អាជ្ញាធរជំនាញខេត្តកោះកុងបានចុះពិនិត្យ និងរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន៦២នាក់ ក្នុងភូមិចាំយាម ស្រុកមណ្ឌលសីមា។

អាជ្ញាធរខេត្ត ក្រុមមន្រ្តីសុខាភិបាលខេត្តកោះកុងអះអាងថា ចំនួនអ្នកឆ្លងថ្មី៦២នាក់ នេះ កើតឡើងបន្ទាប់ពីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង១៦១នាក់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ។ ការឆ្លងនេះផ្តើមចេញពីបុរស២នាក់បម្រើការងារជាបុគ្គលិកនៅកំពង់ផែស្ងួតនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយធ្វើតេស្តរហ័សកាលពីថ្ងៃទី១៣ ខែមិថុនា ២០២១កន្លងទៅ។
ការរកឃើញចំនួនអ្នកឆ្លងថ្មី យ៉ាងរហ័សក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ជាបន្តបន្ទាប់នាពេលនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជាក់ថា ផ្តើមចេញពី បុរសឈ្មោះ ង៉ែត តន ជាបុគ្គលិកបម្រើការងារនៅកំពង់ផែស្ងួតនាងកុក ជាប់ពាក់ព័ន្ធនឹងតៃកុងរថយន្តដឹកជញ្ជូនអីវ៉ាន់មកពីប្រទេសថៃ និងអ្នករថយន្តតាក់ស៊ីមកពីរាជធានីភ្នំពេញ និងបុរសឈ្មោះ ម៉ិល ម៉ុត ទៅអាហារដ្ឋាន ចែ ឆយ ហួសវិទ្យាល័យចាំយាម។

លោកវេជ្ជបណ្ឌិតបន្ថែមទៀតដែរថា រាល់ទីតាំងដែលបុរសទាំងពីរ២នាក់ធ្វើដំណើរនោះជាប់ពាក់ព័ន្ធប្រមាណជា១០ទីតាំង ហើយត្រូវបានឱ្យផ្អាកអាជីវកម្ម និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមដានអាការៈយ៉ាងលម្អិត ដោយមិនអនុញ្ញាតឱ្យចាកចេញទៅណាមកណាឡើយ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឱ្យដឹងបន្តថា អ្នកជំងឺដែលរកឃើញវិជ្ជមានកូវីដ-១៩ បញ្ជូនមកព្យាបាលនៅវិទ្យាល័យចាំយាម។
គួរជម្រាបថា អ្នកជំងឺកូវីដ-១៩ទាំងនៅស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិលក្នុងខេត្តកោះកុងមានជាង២០០នាក់ ដោយចំនួនអ្នកជាសះស្បើយបានប្រមាណ៥០នាក់ប៉ុណ្ណោះ។

ដើម្បីជាសញ្ញាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងទប់ស្កាត់ការរីកដាលរាលប្រកបដោយប្រសិទ្ធិភាព អាជ្ញាធរមន្រ្តីជំនាញបានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បន្តចូលរួមអនុវត្តវិធានការសុភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុត ករណីមានរោគសញ្ញាសង្ស័យណាប្រញាប់មកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


