កូវីដ-១៩
ត្រៀមឱ្យហើយទៅ! ក្មេងៗនឹងទទួលបានការចាក់វ៉ាក់សាំង នៅក្នុងផែនការយុទ្ធសាស្ត្រ ជំហានទី២
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអះអាងថា រហូតមកដល់ពេលនេះ គណៈកម្មការលទ្ធកម្មកំពុងធ្វើការសកម្មជាមួយគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យជំហានទី២ នៃផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ថាតើត្រូវចាក់ទៅលើកូនក្មេង ដែលមានអាយុចាប់ពីប៉ុន្មានឆ្នាំទៅប៉ុន្មានឆ្នាំ ហើយនៅក្នុងផែនការនេះ ក៏គិតពីប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ។

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ខណៈលោកស្រីអញ្ជើញទទួលវ៉ាក់សាំងចំនួន១លានដូស ដែលបញ្ជាទិញពីប្រទេសចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ជាក់យ៉ាងដូច្នេះថា៖ “ចំពោះផែនការ ដែលត្រូវចាក់ទៅលើកូនក្មេង យើងឃើញហើយថា ក្រុមហ៊ុនស៊ីណូវ៉ាក់ គាត់មានលទ្ធភាពនៅក្នុងការចាក់ជូនកូនក្មេង ប៉ុន្តែសម្រាប់នៅកម្ពុជា យើងចាក់ទៅលើចំណុចគោលដៅចាប់ពី១៨ឆ្នាំឡើងទៅ ធ្វើយ៉ាងណាឱ្យប្រព្រឹត្តទៅតាមផែនការរបស់រាជរដ្ឋាភិបាលសិន ហើយចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលអាចចាក់ឱ្យកូនក្មេង យើងនឹងបន្តធ្វើការជាមួយក្រុមហ៊ុន Sinovac”។

បើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ហានេះ គណៈកម្មការលទ្ធកម្មកំពុងតែធ្វើការយ៉ាងសកម្មជាមួយគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យបញ្ជាក់ពិចារណាជំហានទី២ នៃផែនការយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំងនេះ ថាតើត្រូវចាក់ទៅលើកូនក្មេង ចាប់ពីអាយុប៉ុន្មានទៅដល់ប៉ុន្មាន ហើយក៏ត្រូវគិតពីប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ នៅពេលចាក់ហើយតើមានប្រសិទ្ធភាពក្នុងកម្រិតណា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


