Connect with us

កូវីដ-១៩

ខេត្តឧត្តរមានជ័យ បិទខ្ទប់ទី​តាំងផ្ទះចំ នួន០៤កន្លែង ក្នុងក្រុងសំរោង

បានផុស

នៅ

អាជា្ញធរខេត្តឧត្តរមានជ័យ បានប្រកាសបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង និងផ្ទះចំនួន០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ទនឹងករណីអ្នកជំងឺកញវិដ-១៩ ឈ្មោះ ប៉ែន សុខន ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ ហ៊ុមព័ទ្ធទីតាំងចំនួន៤កន្លែង ដោយផ្អាកការចេញចូល និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ព្រមទាំងណែនាំឱ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យមុឹងមាត់តាមវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន៕ ដោយ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម