កូវីដ-១៩
កម្លាំងអាវុធហត្ថចុះនាំខ្លួនជនជាតិស្បែកខ្មៅម្នាក់ ក្រោយរត់ចេញពីកន្លែងព្យាបាលកូវីដ-១៩
បុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា ធ្វើការបង្ខំខ្លួនឡើងរថយន្តឲ្យចូលកន្លែងព្យាបាលកូវីដ១៩ វិញ ក្រោយពេលគេចវេសមិនព្រមព្យាបាលជំងឺកូវីដ១៩ នាល្ងាចម្សិលមិញរួចមក។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីក្រុមគ្រូពេទ្យថា បុរសជនជាតិស្បែកខ្មៅម្នាក់ខាងលើបានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកងរួចមកកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា បំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់សម្រាប់អន្តរាគមន៍ ធ្វើការឃាត់ខ្លួន និងបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។

មន្ត្រីអាវុធហត្ថរាជធានីបានបន្តថា ករណីរត់គេចនេះ បុរសជនជាតិស្បែកខ្មៅខាងលើនឹងប្រឈមចំពោះមុខច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩តែម្ដង ដែលជាហេតុនាំឲ្យចម្លងដល់អ្នកដទៃដោយច្ចេតនា ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


