Connect with us

កូវីដ-១៩

ពលរដ្ឋព្រឺក្បាល ពេលរថយន្តស៊ីរ៉ែនចូលភូមិទាំងកណ្ដាលអធ្រាត្រ ខណៈទើបមានអ្នកភូមិស្លាប់ដោយជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ រាល់ថ្ងៃនេះអ្នកណាៗក៏នាំគ្នាភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ បើទោះបីខិតខំអនុវត្តវិធានការ ​៣កុំ និង៣ការពារក៏ដោយ។ ជាក់ស្តែងនៅវេលាកណ្តាលអធ្រាត យប់ថ្ងៃទី២៤ ខែមិថុនានេះ អ្នកភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការភ័យខ្លាចដោយសារតែរថយន្តសង្រ្គោះរបស់ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តសម្តេចតេជោបានដឹកអ្នកជំងឺកូវីដ-១៩ ខណៈអ្នកភូមិឃើញអ្នកជំងឺដើរពេញភូមិ ដោយមិនដឹងថាមានជាប់ពាក់ព័ន្ធប៉ុន្មាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការរៀបរាប់ពីអ្នកភូមិបានអះអាងថា ពួកគាត់មានការភ័យខ្លាចហើយព្រឺក្បាល ព្រោះតែឃើញរថយន្តស៊ីរ៉ែនរបស់គ្រូពេទ្យទៅដឹកអ្នកជំងឺកូវីដ-១៩ ខណៈដែលសប្តាហ៍មុនគឺមានស្ត្រីម្នាក់ក្នុងវ័យ២៩ឆ្នាំបានស្លាប់ក្នុងផ្ទះមានជំងឺ​កូវីដ-១៩​នោះ។ អ្នកភូមិលើកឡើងថា អ្នកណាមិនព្រឺក្បាល បើមនុស្សដើរឱ្យត្រត្រុក បែរជាដេកស្លាប់លឿនបែបនេះ។

យោងតាមសេចក្តីរាយការណ៍របស់សាលាសង្កាត់ព្រែកឯង គឺរថយន្តសង្រ្គោះបានទឹកដឹកអ្នកជំងឺពីរនាក់មានឈ្មោះ យឿន សាម៉ុល ភេទស្រី អាយុ៥៩ឆ្នាំ មុរបរនៅផ្ទះ និងម្នាក់ទៀតឈ្មោះ រុន ស៊ីណាត ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករកាត់ដេរ ដែលពួកគាត់ទាំង២រស់នៅភូមិសង្កាត់​ខាងលើ។ ចំណែកសមាជិកក្នុងគ្រួសារ៨នាក់ទៀតត្រូវបានគ្រូពេទ្យឱ្យធ្វើចត្តាឡីស័ក៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម