កូវីដ-១៩
ទាហានថៃចាប់ពលករខ្មែរបាន១៤នាក់ក្នុង២គោលដៅផ្សេងគ្នា ប្រគល់ទៅឲ្យសមត្ថកិច្ចដើម្បីយកទៅមណ្ឌលចត្តាឡីស័ក១៤ ថ្ងៃ
បន្ទាយមានជ័យ ៖ ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់២ក្រុមផ្សេងគ្នា មានចំនួន១៤នាក់ត្រូវទាហានថៃឃាត់ខ្លួនបាននៅវេលាម៉ោង១០និង១៩នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
តាមការអះអាងរបស់ពលករទាំងអស់បាននិយាយថា ការលួចទៅប្រទេសថៃនោះក្នុងម្នាក់ត្រូវចំណាយប្រាក់ឲ្យមេខ្យល់ចំនួន៧.០០០បាទមេខ្យល់បានគេចខ្លួនបាត់ស្របពេលដែលទាហានថៃបានចាប់ ២គោលដៅផ្សេងគ្នា។

សមត្ថកិច្ចថៃត្រួតនៅតាមព្រំដែនបានប្រាប់ថា កម្លាំងនគរបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ចតាប្រាយ៉ា កងកម្លាំងបូផា សហការគ្នាចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ ក្នុងនោះប្រុស៣នាក់និងស្រី២នាក់ នៅបរិវេណភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅបន្ទាយ។

ពេលសួរនាំពលករទាំងនោះបានប្រាប់ថា ពួកគេទាំងអស់ទៅប្រទេសថៃស្វែងរកការងារធ្វើ ទើបបបួលគ្នាធ្វើដំណើរចាកចេញពីខេត្តបន្ទាយមានជ័យដោយមានមេខ្យល់ជាជនជាតិខ្មែរនាំផ្លូវដើរតាមច្រករបៀងចូលមកប្រទេសថៃដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៧.០០០បាត។

ពលករបានបញ្ជាក់ឲ្យដឹងទៀតថា លុះនៅម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ មិថុនា ២០២១ កម្លាំងសមត្ថកិច្ចថៃបានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៩នាក់បន្ថែមទៀត ក្នុងនោះប្រុស៥ និងស្រី៤នាក់ នៅបរិវេណភូមិ មើនសម្បូរ ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

ពលករទាំង៩នាក់នោះ ពេលសមត្ថកិច្ចថៃសួរនាំបានប្រាប់ថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ៥នាក់ និងខេត្តឧត្តមានជ័យ៤នាក់ ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំផ្លូវ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសថៃ។

បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចថៃ បាននាំខ្លួនពលករខ្មែរទាំងអស់ ទៅធ្វើកំណត់ហេតុឃាត់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ ក្រោយមកដល់ស្រុកខ្មែរហើយពលករទាំ១៤នាក់នោះត្រូវសមត្ថកិច្ចបញ្ជូនទៅចត្តាឡីស័កនៅមណ្ឌលស្រុកថ្មពួក១៤ថ្ងៃ ទើបឲ្យវិលត្រឡប់ទៅផ្ទះវិញ៕
ដោយ ៖ វ៉ាន់ ណាង


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


