កូវីដ-១៩
មន្ទីរសុខាភិបាលស្ទឹងត្រែងរៀបចំបន្ទប់ព្យាបាល បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវិដ-១៩ កើនឡើង
ខេត្តស្ទឹងត្រែង៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានដឹកនាំកម្លាំងចុះរៀបចំបន្ទប់ព្យាបាលអ្នកឆ្លងជំងឺកូវីត-១៩ បន្ទាប់ពីរដ្ឋបាលខេត្តប្រកាសគិតត្រឹមម៉ោង ៥:០០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣១ នាក់បន្ថែមទៀត។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង៣១នាក់ត្រូវបានយកសំណាកវិភាគនៅទីតាំងចំនួន៤កន្លែង ទី១មណ្ឌលចត្តាឡីស័កក្រុង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ទី២ទីតាំងចំការកៅស៊ូតាញ៉ា រកឃើញអ្នកវិជ្ជមានចំនួន ២៣នាក់ (ជាកម្មករ) ទី៣ទីតាំងវិទ្យាល័យអូរពងមាន់ រកឃើញអ្នកវិជ្ជមាន ៤នាក់ និងទី៤គោលដៅព្រំប្រទល់អូរច្រឡង់ករណីនាំចូលចំនួន ៣ នាក់។
ក្រោយពីមានការរីករាលដាលកើនឡើងនៅជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ កក្កដាម្សិលមិញនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចុះរៀបចំបន្ទប់ព្យាបាល បាញ់ថ្នាំសម្លាប់មេរោគ នៅមណ្ឌលចិត្តាឡីស័កកម្រិត២ កុរកោសល្យភូមិភាគ១ជាច្រើនបន្ទប់បន្ថែមទៀត។

អាជ្ញាធរខេត្តសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណៈជនឱ្យបានជ្រាបថា ករណីជំងឺកូវីដ-១៩ បានកើនឡើងបន្តិចវិញហើយ សូមមេត្តាប្រុងប្រយ័ត្ន។ ទីតាំងដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ព្រោះពីរថ្ងៃនេះ ត្រូវបានជំនាញរកឃើញ កម្មករនៅឃ្លាំងចំការកៅស៊ូ “ឈ្មោះតាញ៉ា” រហូតជាង៣០នាក់ឯណ្ណោះ។
ខេត្តស្ទឹងត្រែងគិតត្រឹមម៉ោង ៥:00 រសៀលថ្ងៃទី០៥ កក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ សរុប៣៥២នាក់ ស្រី ១៦៣នាក់ អ្នកជាសះស្បើយ ២៣នាក់ ស្រី៩នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ៣២៩នាក់ ស្រី ១៥៤នាក់៕
អត្ថបទ៖ ងិន

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


