កូវីដ-១៩
លោក ឃួង ស្រេង ៖អ្នកឆ្លងកូវីដ ១៩ នៅភ្នំពេញអាចព្យាបាលជារង្វង់ពី ៧ថ្ងៃដល់ ៩ ថ្ងៃ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា បើទោះជារាជធានីភ្នំពេញរកឃើញករណីឆ្លងកូវីដ១៩ចន្លោះ ២០០នាក់ទៅ៣០០នាក់ក្នុង១ថ្ងៃ ក៏ពិតមែនប៉ុន្តែសុខភាពអ្នកជំងឺភាគច្រើន មានភាពមាំទាំ អាចធានា និងទប់ទល់បានពីជំងឺដ៏កាចសាហាវនេះ ដោយសារបានទទួលវ៉ាក់សាំងកូវីដ១៩ ដូសទី២ទាន់ពេល។ អ្នកជំងឺភាគច្រើនអាចព្យាបាលជាសះស្បើយរង្វង់៧ ថ្ងៃទៅ ៩ថ្ងៃ។

ថ្លែងក្នុងឱកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកក្កដាលោកបានចាត់ទុកនេះគឺជាភាពជោគជ័យដ៏ធំធេងមួយ ផ្ដើមចេញពីការគិតគូរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ទើបមានការផ្ដល់វ៉ាក់សាំងជួយសង្រ្គោះអាយុជីវិតពលរដ្ឋបានទាន់ពេលវេលា។

“ជោគជ័យនៃការផ្តល់វ៉ាក់សាំងថ្វីត្បិតតែខ្ញុំមិនមែនវេជ្ជបណ្ឌិត តែខ្ញុំបានធ្វើកិច្ចការងារដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គាត់បានឆ្លងកូវីដ១៩ ក៏ប៉ុន្តែសុខភាពរបស់គាត់នៅមាំទាំដដែលបានន័យថា វ៉ាក់សាំងបានមានប្រតិកម្មតបតជាមួយនឹងវីរុស នេះបើតាមខ្ញុំគិត ហើយការព្យាបាលយើងឃើញថា ប្រាំពីរថ្ងៃ ប្រាំបួនថ្ងៃយើងអាចព្យាបាលបងប្អូនប្រជាពលរដ្ឋយើងជាសះស្បើយឡើងវិញ។ដូច្នេះយើងអាចវាយតម្លៃថា គុណប្រយោជន៍នៃវ៉ាក់សាំងបានផ្តល់ឱ្យយើងតាមរបៀបនេះ”។ លោកបានបន្ថែម។

រាជធានីភ្នំពេញបានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមកដោយមានប្រជាពលរដ្ឋប្រមាណជាង២លាន១សែននាក់ ក្នុងនោះរាប់បញ្ចូលទាំងបងប្អូនប្រជាពលរដ្ឋ ជាកម្មករកម្មការិនីនៅតាមខេត្ត និង ជនបរទេស មកទទួលការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ។
យ៉ាងណាលោកលោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង២ដូសហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារកំណើននៃការឆ្លងកូវីដ-១៩នៅតែកើនមានក្នុង១ថ្ងៃពី២០០ទៅ៣០០នាក់នូវឡើយ ដែលតម្រូវឱ្យបងប្អូនត្រូវចេះការពារដោយខ្លួនឯងកុំឱ្យឆ្លងពីម្នាក់ទៅម្នាក់ទៀត៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


