កូវីដ-១៩
កំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី ៦៦ នាក់ទៀត
រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅល្ងាច ថ្ងៃទី ១០ ខែកក្តដា នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីពីការរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីទៀតចំនួន ៦៦ នាក់ នៅថ្ងៃទី០៩ ខែកក្តដា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈលើអាជីវករ កម្មករ បុគ្គលិកធនាគារ និងមន្ត្រីរាជការ។

អ្នកវិជ្ជមានកូវីដ១៩ ទាំង ៦៦ នាក់ខាងលើនេះគឺមាន នៅក្នុងស្រុកសាមគ្គីមានជ័យចំនួន ០៤ នាក់ស្រុករលាប្អៀរចំនួន ០៨ នាក់និងស្រុកកំពង់ត្រឡាចចំនួន ១៤ នាក់ និងក្រុងកំពង់ឆ្នាំងចំនួន ៤០ នាក់ ។
នៅក្នុងសេចក្តីសម្រេចនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ខាងលើនេះសូមប្រញាប់ទៅយកសំណាកនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ។ ដោយឡែកអ្នកវិជ្ជមានកូវីដ១៩ ទាំង៦៦ នាក់ខាងលើនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត។

មណ្ឌលព្យាបាលវិទ្យាល័ យហ៊ុនសែនបរិបូណ៌ ។មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ ត្រឡាច និងកន្លែងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តក៏បានចេញសេចក្តីសម្រេចបិទផ្សារលើក្រុងកំពង់ឆ្នាំងជាបណ្ដោះ អាស ន្នផងដែរផងដែរចាប់ពីថ្ងៃទី១០ ខែ កក្កដានេះតទៅរហូតមានសេចក្តីសម្រេចជាថ្មី បន្ទាប់ពីបានរកឃើញអ្នកវិជ្ជាមានកូវីដ១៩ ជាអាជីវករលក់ដូរនៅក្នុងផ្សារលើក្រុងកំពង់ឆ្នាំង នេះ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


