Connect with us

កូវីដ-១៩

ខេត្តឧត្តរមានជ័យ ខ្វះកន្លែង​ដាក់ពលករមកពីថៃ អា​ជ្ញា​ធរ​កំពុងញាប់ដៃសាង​សង់​មណ្ឌ​ល​ចត្តាឡីស័ក

បានផុស

នៅ

ការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ នៅខេត្តឧត្តរមានជ័យ បានកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃនេះ។ អ្នក​ជំងឺឆ្លងភាគច្រើន ជាពលករខ្មែរ ដែលទៅបម្រើការងារនៅប្រទេសថៃ ហើយធ្វើដំណើរ​ចូលមក​ប្រ​ទេស​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់កម្ពុជា នៅថ្ងៃទី ១៤ ខែកក្កដានេះថា ឥឡូវ​នេះ​អស់កន្លែងដាក់បងប្អូនពលករ ហើយជ្ញាធររដ្ឋបាលខេត្ត កំពុងខិតខំប្រឹងប្រែង ឱ្យអស់លទ្ធភាពរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅ​តាមព្រំដែន ខណៈដែលមានខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានជួយរំលែកទទួល​ដាក់​បង​ប្អូនពលករដែលធ្វើដំណើរចូលមក។

លោកប្រាប់ថា ជាក់ស្ដែង នៅថ្ងៃទី ១៣ ខែក្កដា ម្សិលមិញ គឺបានយកពលករទៅដាក់នៅស្រុកថ្មពួក ប្រមាណ ជិត ៣០០ នាក់ ហើយនៅខេត្តសៀមរាប គឺបានបញ្ជូនទៅបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្ត​កំ​ពុង​សាងសង់មណ្ឌលថ្មី ដើម្បីត្រៀមដាក់បងប្អូនពលករ។

លោក ប៉ែន កុសល្យ បញ្ជាក់ថា ចំនួនពលរករដែលធ្វើដំណើរចូលមកវិញ នៅប៉ុន្មានថ្ងៃនេះ មានការ​កើន​ឡើង ចន្លោះពី ៤០០ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ។ ចំពោះពលរករទាំងអស់ ដែលធ្វើដំណើរ​មក​ពី​ប្រទេសថៃចូលមក គឺតម្រូវឱ្យធ្វើចត្តា​ឡីស័ករយៈពេល ២១ ថ្ងៃ។

នៅថ្ងៃទី ១៣ ខែកក្កដា ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញករណីឆ្លង ចំនួន ១៨៣ ករណី​ ខណៈ​ដែលអ្នកឆ្លងសរុបបានកើនដល់ ២ ១៥៨ នាក់ សុទ្ធសឹងជាករណីរកឃើញនៅលើខ្លួនពលករ ដែលធ្វើ​ដំ​ណើរ​មក​ពី​ប្រទេសថៃ ដែលជាប្រទេសជាប់ព្រំដែនកម្ពុជា៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម