Connect with us

កូវីដ-១៩

ខេត្តប៉ៃលិន បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧ ករណីបន្ថែមទៀត

បានផុស

នៅ

រដ្ឋបាលខេត្តប៉ៃលិន នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ បន្ថែមទៀត ព្រមទាំងអ្នកជាសះស្បើយចំនួន០៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលមកពីខេត្តកំពត នាពេលកន្លងមក ហើយអាជ្ញាធរខេត្ត តម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។

រដ្ឋបាលខេត្តប៉ៃលិន បានបន្ដអំពាវនាវ ដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ផងដែរ៕ដោយ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម