ព័ត៌មានជាតិ
អាជ្ញាធរចុះបិទទីតាំងអន្តេវាសិកដ្ឋានបរទេស២អគារក្រោយរកឃើញនិស្សិតវិជ្ជមានកូវីដ-១៩ចំនួន១៧នាក់
ទីតាំងអន្តេវាសិកដ្ឋានបរទេស ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវបានក្រុមការងារប្រចាំការរបស់រដ្ឋបាលសង្កាត់បានចុះបិទ ចំនួន២អគារ ក្រោយពីបានរកឃើញនិស្សិតស្នាក់នៅទីនោះ រកឃើញមាន វិជ្ជមានកូវីដ-១៩ចំនួន១៧នាក់។

មន្ត្រីរដ្ឋបាលសង្កាត់ទឹកល្អក់១ បានឱ្យដឹងថា នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩យប់ ក្រុមការងារប្រចាំការរបស់រដ្ឋបាលសង្កាត់បានចុះបិទទីតាំងអន្តេវាសិកដ្ឋានបរទេសចំនួន២អគារ ដែលមាន១១បន្ទប់ ក្នុងនោះមានអគារ D ជាន់ទី២ ចំនួន ៩ បន្ទប់ និស្សិតស្នាក់នៅ១៣ នាក់។

អគារមួយទៀតគឺអគារ៧ជាន់ ផ្នែកខាងមុខ ជាន់ទី២ ចំនួន១បន្ទប់ មានអ្នកស្នាក់នៅ ចំនួន៣នាក់ស្រី ៣នាក់ (វិជ្ជមាន១នាក់ ស្រី១នាក់) និងជាន់ទី៣ ចំនួន១បន្ទប់ មានអ្នកស្នាក់នៅ២នាក់ ប្រុស២នាក់ វិជ្ជមាន។
បច្ចុប្បន្ន ទីតាំងអន្តេវាសិកដ្ឋានបរទេសចំនួន២អគារខាងលើ ត្រូវបានអាជ្ញាធរបិទខ្ទប់ហើយ ដើម្បីកុំឱ្យឆ្លងរីករាលដាលទៅដល់អ្នកផ្សេងទៀត៕


ដោយៈ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


