Connect with us

កូវីដ-១៩

ករណីស្លាប់កូវីដ-១៩ ច្រើនក្នុង១ថ្ងៃមិនធ្លាប់មាននៅខេត្តបន្ទាយមានជ័យ សរុបកើនដល់ ១៦៧ករណី

បានផុស

នៅ

ក្នុងតែ១ថ្ងៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកកើតអ្នកកើតជំងឺកូវីដ-១៩ ចំនួន៧នាក់បានស្លាប់នៅខេត្តបន្ទាយមានជ័យ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបក្នុងខេត្ត កើនដល់ ១៦៧ករណី។ នេះបើតាមការឱ្យដឹងពីលោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត សមាជិកអាចារ្យខេត្ត និងជាសមាជិកអនុគណៈកម្មការបូជាសព នៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុភ័ត បានប្រាប់បញ្ជាក់ឱ្យដឹងបន្តទៀតថា នេះជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់អ្នកកើតជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ គិតតាំងពីមានអ្នកស្លាប់ពីខែមេសា ឆ្នាំ២០២១មក ពោលគឺកន្លងមកអាចមានស្លាប់ច្រើនត្រឹមចំនួន៤ទៅ៥នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។

លោកបានឱ្យដឹងទៀតថា ក្នុងចំណោមករណីស្លាប់ទាំង១៦៧នោះ មានជនជាតិខ្មែរ១៦១នាក់ ស្រី៩០នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់ ស្រី១នាក់ និងជនជាតិថៃ៣នាក់ ស្រី២នាក់។

លោកអាចារ្យ ប្រាក់ សុភ័ត បានបញ្ជាក់បន្តទៀតថា ចំពោះសពអ្នកជំងឺកូវីដ-១៩ ត្រូវបានលោកអភិបាលខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​តែម្តង ក្នុងនោះមានព្រះសង្ឃបង្សុកូលផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម