កូវីដ-១៩
តេស្តរហ័សរកឃើញមនុស្ស ៤ នាក់ឆ្លងកូវីដ-១៩ ក្នុងពិធីតែងតាំងអភិបាលខេត្តបាត់ដំបង និងខេត្តកំពង់ធំ
ភ្ញៀវកិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តបាត់ដំបង និងខេត្តកំពង់ធំ ចំនួន៤នាក់បានរកឃើញឆ្លងកូវីដ១៩។ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តាមរយៈការធ្វើតេស្តរហ័សអ្នកចូលរួមក្នុងពិធីតែងតាំងអភិបាលខេត្តបាត់ដំបងពីរនាក់រកឃើញឆ្លងកូវីដ១៩ ខណៈពីរនាក់ទៀតរកឃើញឆ្លងក្នុងឱកាសតែងតាំងអភិបាលខេត្តកំពង់ធំនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។ ករណីឆ្លងកូវីដ១៩ បានកើនឡើង ក្រោយពិធីជួបជុំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកាលពីសប្តាហ៍មុន។

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ២៥៨នាក់ ក្នុងនោះករណីឆ្លងនាំចូលកម្ពុជា ១៦នាក់,ជាសះស្បើយ ៥៤៦នាក់ និងស្លាប់ថ្មី ២១នាក់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។ មកទល់ពេលនេះកម្ពុជាមានអ្នកឆ្លងសរុប ១១៥ ០៦៨នាក់,អ្នកជាសះស្បើយសរុប ១០៨ ៤០៣នាក់ និងអ្នកស្លាប់សរុប ២៥២៧នាក់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


