Connect with us

ព័ត៌មានអន្ដរជាតិ

ចាំទេ! ថ្ងៃនេះ ២ ឆ្នាំមុន កូវីដ ចាប់ផ្ដើមសម្លាប់មនុស្សនៅ ចិន

បានផុស

នៅ

កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ប្រទេសចិនបានរាយការណ៍អំពីករណីស្លាប់ ដោយសារកូវីដ ១៩ របស់ខ្លួនជាលើកដំបូង បន្ទាប់ពីផ្ទុះវីរុសមួយនេះនៅក្នុងទីផ្សារទីក្រុងអ៊ូហានកាលពីចុងឆ្នាំ ២០១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរសុខាភិបាលក្រុងអ៊ូហានបាននិយាយថា បុរសអាយុ ៦១ ឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺរលាកសួតដែលត្រូវបានគេជឿថាបណ្តាលមកពីវីរុសថ្មីពីក្រុមតែមួយជាមួយជំងឺសា (SARS) ។

ការ​ព្យាបាល​អ្នកជំងឺមិន​បាន​ធូរស្រាល​ទេ បន្ទាប់ពី​គាត់​បាន​ចូល​មន្ទីរពេទ្យ ហើយ​គាត់​បាន​ស្លាប់​នៅ​ល្ងាច​ថ្ងៃ​ទី​ ៩ ខែមករា ដោយសារ​បេះដូង​គាត់​ខ្សោយ ហើយរហូតដល់ថ្ងៃទី ១១ ខែមករា ទើបអាជ្ញាធរកំណត់ការស្លាប់នោះបណ្ដាលមកពីវីរុសកូវីដ ១៩ ។

អាជ្ញាធរសុខាភិបាលក្រុងអ៊ូហានក៏បាននិយាយនៅពេលនោះផងដែរថា អ្នកជំងឺភាគច្រើនជាអ្នកលក់ និងអ្នកទិញនៅផ្សារអាហារសមុទ្រក្នុងទីក្រុង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសចិនបានកត់ត្រាការស្លាប់ ដោយសារវីរុសកូវីដ ១៩ ចំនួន ៤,៦៣៦ នាក់ និងមានករណីឆ្លងជាង ១០ ម៉ឺនករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ចិន បើកព្រំដែនខ្លះវិញជាមួយ វៀតណាម ដើម្បីសម្រួលការកកស្ទះទំនិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម