ជីវិតកម្សាន្ដ
ទីភ្នាក់ងារ O& Entertainment របស់ Kim Junghyun បានចេញការបកស្រាយទាក់ទងនឹងរឿងចចាមអារ៉ាម
ក្រោយពីផ្ទុះរឿងចចាមអារ៉ាមទាក់ទងនឹងតារាសម្ដែងប្រុស លោក Kim Junghyun នឹងតារាសម្ដែង និងតារាចម្រៀងស្រី Seohyun សមាជិកក្រុម Girls ‘Generation ថ្មីៗនេះទីភ្នាក់ងារចាត់ការទូទៅរបស់តារាប្រុសរូបនេះ ចេញការបកស្រាយពីបញ្ហានេះ។

ព្រឹកថ្ងៃទី ១២ ខែមេសានេះ ក្រុមហ៊ុន O& Entertainment បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការចោទប្រកាន់របស់ Kim Junghyun ថាប្រើអាកប្បកិរិយាមិនល្អ ចំពោះ Seohyun សមាជិកក្រុម Girls ‘Generation និងបុគ្គលិកនៃរឿងភាគ “ Time” របស់ទូរទស្សន៍ MBC និងចាកចេញពីកម្មវិធីភ្លាមៗ។ ដោយសេចក្តីរាយការណ៍នេះក៏បាននិយាយដែរថា តារាសម្តែង Seo Yeji គឺជាដើមហេតុដែលធ្វើឱ្យតារាសម្ដែងរបស់ខ្លួន ធ្វើកាយវិការមួយគប្បីបែបនេះទៅលើតារាស្រី Seohyun។
.jpg)
ទីភ្នាក់ងារខាងលើក៏បានបន្តថា «ពួកយើងបានឃើញពីការសន្ទនាកន្លងមក តាមរយៈអត្ថបទរួចមកហើយ។ បច្ចុប្បន្នពួកយើងកំពុងមានជម្លោះនៅក្នុងកិច្ចសន្យា ដូច្នេះយើងមិនមានអ្វីដែលត្រូវនិយាយអំពីបញ្ហានេះទេ។ Kim Junghyun មានបំណងចង់ចាកចេញពីភ្នាក់ងារពួកយើងហើយក៏បានប្រកាសដែរថាលោក កំពុងពិភាក្សាជាមួយ Culture Depot។ ពួកយើងមិនអាចចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយបានទេនៅពេលនេះ។

ជុំវិញព័ត៌មានផ្សេងៗទៀត ទាក់ទងនឹងតារាសម្ដែងប្រុស Kim Junghyun នឹងបន្តពិភាក្សាដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ Culture Depot៕
អត្ថបទផ្ដល់ដោយ៖ Poraman
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


