ជីវិតកម្សាន្ដ
គម្រោងទេសចរណ៍ឌីជីថលរបស់លោក ជី សុផាត ត្រូវផ្អាកសកម្មភាពបណ្តោះអាសន្ន ព្រោះកំពុងកាន់មរណទុក្ខ
មុននេះ លោក ជី សុផាត អ្នកផលិតមាតិកាបែបដំណើរផ្សងព្រេង និងជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា បានប្រកាសផ្អាកសកម្មភាពធ្វើដំណើរកំសាន្តទៅកាន់តំបន់ព្រំដែនកម្ពុជា ក្នុងយុទ្ធនាការ “Motorbike Vlog” ជាបណ្តោះអាសន្នសិន ដើម្បីរៀបចំពិធីបុណ្យសពឪពុកក្មេក ដែលទើបរលត់សង្ខាទៅកាលពីវេលាម៉ោង ៣:៥៦ នាទី រសៀល ថ្ងៃទី២៦តុលា ឆ្នាំ២០២៥។ ខណៈសពតម្កល់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈត្រៀមដង្ហែទៅបូជានាវេលាម៉ោង ៣:០០ រសៀល ថ្ងៃពុធនេះ។
ដោយហេតុនេះ គម្រោងទេសចរណ៍ឌីជីថល និងការធ្វើដំណើរដែលបានរៀបចំសម្រាប់ថ្ងៃទី ២–៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និងគម្រោងនានា ត្រូវបានផ្អាកបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងបន្តបន្ទាប់។

គួររំលឹកថា លោក ជី សុផាត អ្នកផលិតមាតិកាបែបដំណើរផ្សងព្រេង និងជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា បានបង្កើតគម្រោងទេសចេណ៍ឌីជីថលមួយ តាមរយៈសកម្មភាពដំណើរកំសាន្តទៅកាន់តំបន់ព្រំដែនកម្ពុជាភាគឦសានប្រទេស នៅថ្ងៃទី ២-៦ ខែវិច្ឆិកាខាងមុខនេះ។
តាមរយៈគម្រោងដំណើរកំសាន្តនេះ អាចចាត់ទុកជាការរួមចំណែកផ្សព្វផ្សាយទេសចរណ៍ជាតិផងដែរ ខណៈដំណើរនេះ ធ្វើឡើងក្នុងំគោលបំណងធំ២៖
១. គោលបំណងទី១ គឺបង្កើតវីដេអូដំណើរកំសាន្ត ក្នុងន័យដើម្បីបង្ហាញពីវប្បធម៌ជាតិ ជីវិតសហគមន៍ និងសម្រស់ធម្មជាតិ ដែលផ្តល់មូលបំណងចំពោះការរក្សា និងបន្តអត្តសញ្ញាណខ្មែរ។
២. ឯគោលបំណងមួយទៀត គឺដើម្បីចូលរួមកែលម្អបច្ចុប្បន្នភាពទីតាំងក្នុងកម្មវិធីឌីជីថលរបស់ប្រទេសកម្ពុជា តាមរយៈការបន្ថែមរូបភាព Street View នៅតំបន់ទេសចរណ៍សំខាន់ៗ ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចស្វែងរកទីតាំងបានងាយស្រួល និងទុកចិត្តបាន។
តួយ៉ាង ដំណើរនេះមិនមែនត្រឹមជាការផលិតវីដេអូប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គុណតម្លៃ និងការចូលរួមក្នុងការបង្កើតអនាគតទេសចរណ៍ឌីជីថលជាមួយគ្នា ដោយអាចបង្ហាញពិភពលោកថា យើងមានទិដ្នភាពល្អជាងការមើលឃើញតែតាមផែនទី Google Maps ។ តួយ៉ាងសកម្មភាពនេះ ក៏ស្របទៅនឹងយុទ្ធនាការកែតម្រូវទីតាំងក្នុងកម្មវិធីផែនទីដែលកំពុងដំណើរការ ក្នុងគោលបំណងចង់ធ្វើឱ្យមានភាពត្រឹមត្រូវចំពោះដែនអធិបតេយ្យភាពឌីជីថលកម្ពុជា៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


