ជីវិតកម្សាន្ដ
លោក ជី សុផាត នឹងធ្វើសកម្មភាពដើម្បីសង្គមមួយទៀត តាមរយៈដំណើរកំសាន្តទៅតំបន់ព្រំដែនកម្ពុជា ក្នុងបំណងធំ២
លោក ជី សុផាត អ្នកផលិតមាតិកាបែបដំណើរផ្សងព្រេង និងជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា នឹងធ្វើដំណើរកំសាន្តទៅកាន់តំបន់ព្រំដែនកម្ពុជាភាគឦសានប្រទេស នៅថ្ងៃទី ២-៦ ខែវិច្ឆិកាខាងមុខនេះ ក្នុងសកម្មភាពសង្គម ដោយបង្ហាញពីធម្មជាតិ ទេសភាពតាមផ្លូវ ជីវិតសហគមន៍ និងការលើកកម្ពស់ទេសចរណ៍ឌីជីថល តាមរយៈវីដេអូរូបភាព 360° (Street View) និងការកែលម្អផែនទី Google Maps។

ក្រោយចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការកែតម្រូវផែនទីឌីជីថល ក្នុងដែនអធិបតេយ្យកម្ពុជា ថ្មីៗនេះ លោកក៏បានប្រកាសផែនការដើម្បីសង្គមមួយទៀត តាមរយៈការធ្វើដំណើរកំសាន្តទៅកាន់ខេត្តមណ្ឌលគីរី – ស្ទឹងត្រែង – ព្រះវិហារ និងតំបន់ព្រំដែនកម្ពុជា-ឡាវ ដោយបង្ហាញពីធម្មជាតិ ទេសភាពតាមផ្លូវ ជីវិតសហគមន៍ និងការលើកកម្ពស់ទេសចរណ៍ឌីជីថល តាមរយៈវីដេអូរូបភាព 360° (Street View) និងការកែលម្អផែនទី Google Maps។

តាមរយៈគម្រោងដំណើរកំសាន្តនេះ អាចចាត់ទុកជាការរួមចំណែកផ្សព្វផ្សាយទេសចរណ៍ជាតិផងដែរ ខណៈដំណើរនេះ ធ្វើឡើងក្នុងំគោលបំណងធំ២៖
១. គោលបំណងទី១ គឺបង្កើតវីដេអូដំណើរកំសាន្ត ក្នុងន័យដើម្បីបង្ហាញពីវប្បធម៌ជាតិ ជីវិតសហគមន៍ និងសម្រស់ធម្មជាតិ ដែលផ្តល់មូលបំណងចំពោះការរក្សា និងបន្តអត្តសញ្ញាណខ្មែរ។
២. ឯគោលបំណងមួយទៀត គឺដើម្បីចូលរួមកែលម្អបច្ចុប្បន្នភាពទីតាំងក្នុងកម្មវិធីឌីជីថលរបស់ប្រទេសកម្ពុជា តាមរយៈការបន្ថែមរូបភាព Street View នៅតំបន់ទេសចរណ៍សំខាន់ៗ ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចស្វែងរកទីតាំងបានងាយស្រួល និងទុកចិត្តបាន។
លោកថា ដំណើរនេះមិនមែនត្រឹមជាការផលិតវីដេអូប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គុណតម្លៃ និងការចូលរួមក្នុងការបង្កើតអនាគតទេសចរណ៍ឌីជីថលជាមួយគ្នា ដោយអាចបង្ហាញពិភពលោកថា យើងមានទិដ្នភាពល្អជាងការមើលឃើញតែតាមផែនទី Google Maps ។ តួយ៉ាងសកម្មភាពនេះ ក៏ស្របទៅនឹងយុទ្ធនាការកែតម្រូវទីតាំងក្នុងកម្មវិធីផែនទីដែលកំពុងដំណើរការ ក្នុងគោលបំណងចង់ធ្វើឱ្យមានភាពត្រឹមត្រូវចំពោះដែនអធិបតេយ្យភាពឌីជីថលកម្ពុជា។


ទន្ទឹមនេះ លោក ជី សុផាត ក៏បានថ្លែងអំណរគុណទៅកាន់ក្រុមហ៊ុន និងហាងនានាដែលចូលរួមគាំទ្រដល់ដំណើររបស់លោក ដែលរួមមានដូចជា Co- Sponsorship – Bookmebus.com, ហាងសំបុកអាយធី (Sombokit Cambodia), Anagata Type, KOFI Co., Ltd ខណៈការគាំទ្រទាំងនេះ មិនត្រឹមតែជាការជួយដល់ដំណើររបស់លោកប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមក្នុងការលើកស្ទួយទេសចរណ៍ក្នុងស្រុក និងពង្រឹងភាពងាយស្រួលក្នុងការធ្វើដំណើររបស់យុវជនកម្ពុជា។
មួយវិញទៀត “Motorbike Vlog” នៅរង់ចាំដៃគូសហការបន្ថែមនៅឡើយ។ ដូចនេះ សម្រាប់ក្រុមហ៊ុន-ស្ថាប័ន ឬអ្នកចង់ចូលរួមគាំទ្រដល់សកម្មភាពដើម្បីសង្គមមួយនេះ អាចបន្តចូលរួមចំណែក និងសហការបន្ថែម តាមរយៈ Telegram: t.me/CHYSophat ឬ Email: [email protected]៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


