ជីវិតកម្សាន្ដ
ទើបជាពីកូវីដ សុគន្ធ នីសា ស្រាប់តែប្រភពទម្លាយថា ហោះទៅអាមេរិកជាមួយស្វាមី
តារាចម្រៀងអ្នកនាង សុគន្ធ នីសា ដែលទើបតែជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីថ្មីៗ និងត្រូវបានអនុញ្ញាតិឲ្យវិល ត្រឡប់ទៅផ្ទះហើយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនោះក៏ស្រាបតែមានការបង្ហើបថា នាងបានចេញទៅសហរដ្ឋជាមួយស្វាមីយ៉ាងភ្ញាក់ផ្អើល។

បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ បានជូនពរ ក្នុងការធ្វើដំណើរទៅសហរដ្ឋអេមារិកជាមួយនិងស្វាមី ជួបតែសេចក្តីសុខសំណាងល្អ និងជៀសផុតពីហានិភ័យផងទាំងពួង។
តាមរយ:ការលើកឡើងរបស់លោក ណុប បាយ៉ារិទ្ធ ខាងលើនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងមានចម្ងល់គ្រប់គ្នាថាតើ សុគន្ធ នីសា ចេញទៅអាមេរិកតាំងពីថ្ងៃណាបើនាងទើបតែជាសះស្បើយពីជំងឺកូវីដសោះនោះ។
តារាចម្រៀង សុគន្ធ នីសា នៅព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ មិនអាចទំនាក់ទំនងដើម្បីសួរនាំបន្ថែមចំពោះដំណឹងខាងលើនេះបាននៅឡើយទេ។ តារាចម្រៀង សុគន្ធ នីសា បានប្រកាសជាសះស្បើយពីជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២១៕
អត្ថបទ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


