Connect with us

ជីវិតកម្សាន្ដ

អតីតអ្នកអានព័ត៌មាន VOA ខេមរភាសា អ្នកស្រី អាំង ខេន ទទួលមរណភាព

បានផុស

នៅ

អ្នកស្រី អាំង ខេន អតីតអ្នកអានព័ត៌មានជាខេមរភាសា នៃវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយរោគាពាធ ខណៈអ្នករួមអាជីព និងអតីតក្រុមការងាររបស់អ្នកស្រី បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង។
នេះបើតាមដំណឹងដែលលោកទទួលបានពីសាច់ញាតិរបស់អ្នកស្រី អាំង ខេន នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ (ម៉ោងនៅអាមេរិក)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន គឹមសេង អ្នកព័ត៌មានឯករាជ្យ និងអ្នកបម្រើការឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃដដែលនេះ តំណាងឱ្យក្រុមការងារវីអូអេខេមរភាសា​ បានបង្ហាញក្តីសោកស្តាយ និងតក់ស្លុតជាពន់ពេក ចំពោះមរណភាពរបស់អ្នកស្រី អាំង ខេន អតីតអ្នកអានព័ត៌មានជាខេមរភាសា របស់ VOA។

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកស្រីផងដែរ។

អ្នកស្រី អាំង ខេន ត្រូវបានគេស្គាល់ថា ជាអតីតអ្នកអានព័ត៌មានជាខេមរភាសាមួយរូបដ៏មានបទពិសោធ និងការចូលរួមយ៉ាងសកម្មក្នុងការផ្សាយព័ត៌មានជាភាសាខ្មែរ ដល់សាធារណជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងអំឡុងពេលបំពេញការងារ អ្នកស្រីបានចូលរួមលើកកម្ពស់គុណភាពនៃការផ្សាយព័ត៌មាន ដោយផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេល និងមានប្រសិទ្ធភាពក្នុងការប្រាស្រ័យទាក់ទងសាធារណជនខ្មែរ។

ក្រៅពីតួនាទីជាអ្នកអានព័ត៌មាន ខេមរភាសា អ្នកស្រីក៏មានភាពទំនួលខុសត្រូវខ្ពស់ និងភាពអត់ធ្មត់ក្នុងការងារ ដែលបានទទួលការសរសើរពីមិត្តភក្តិ និងអតីតសហការីផងដែរ។ មរណភាពរបស់អ្នកស្រី អាំង ខេន ត្រូវបានអ្នករួមអាជីពចាត់ទុក ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ក្នុងវិស័យសារព័ត៌មាន ខេមរភាសា និងចូលរួមសោកស្តាយចំពោះក្រុមគ្រួសារ អ្នកស្រីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម