ជីវិតកម្សាន្ដ
បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត ថា ខ្លួនស្ម័គ្រចិត្តបម្រើជាតិ បើត្រូវការកងទ័ព
អតីតបវរកញ្ញាមកពីកម្ពុជាក្រោម Miss Universe Cambodia កញ្ញា ឆន ស្រីណេត បានប្រកាសនូវឆន្ទ:យ៉ាងមោះមុតរបស់ខ្លួនក្នុងការស្ម័គ្រចិត្ត ដើម្បីចូលរួមបម្រើជាតិបើសិនជាតិត្រូវការកងទ័ព សម្រាប់ការពារទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាង។

ប្រាកដណាស់ នេះអាចចាត់ទុកថាស្រីស្អាត ឆន ស្រីណេត គឺជាតារាខ្មែរដំបូងគេដែលមានឆន្ទ:ហ៊ានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ ដើម្បីប្រឆាំងការឈ្លានពានពីសំណាក់ទាហ៊ានថៃ ដោយនាងហ៊ានស្ម័គ្រចិត្តចង់ចូលរួមបម្រើជាតិ។
បវរកញ្ញាខ្មែរកម្ពុជាក្រោម កញ្ញា ឆន ស្រីណេត បានបង្ហោះបានសំណេរខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះថា “បើប្រទេសជាតិត្រូវការកងទ័ព ខ្ញុំនឹងស្ម័គ្រចូលរួមបម្រើជាតិ”។ ឆន្ទ:នេះកំពុងត្រូវបានការលើកសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ព្រមទាំងអ្នកលេងបណ្តាញសង្គមជាច្រើន។
ចំពោះការចេញមុខប្រកាសពីឆន្ទ:របស់ខ្លួនដោយភាពអង់អាចក្លាហាររបស់តារាសម្តែង និងជាបវរកញ្ញាមកពីកម្ពុជាក្រោម ឆន ស្រីណេត ស្របពេលមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់នៅព្រំដែនប្រាសាទព្រះហារកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


