ជីវិតកម្សាន្ដ
ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”
ស្របពេលដែលប្រទេសជាតិ កំពុងមានការប្រឈមជាមួយប្រទេសថៃ ក៏មានបុគ្គលជ្រុលនិយមមួយចំនួនរស់នៅក្រៅស្រុក បានបញ្ចេញទស្សន:វែកញែកហាក់មិនសូវមើលឃើញពីការខិតខំរបស់កងទ័ពនិងរាជរដ្ឋាភិបាល។ ទង្វើនេះត្រូវបាន ឆន ស្រីណេត បានលើកជាសំនួរថា “ឆ្ងល់អ្នកក្រៅស្រុកមួយចំនួនពេលប្រទេសជាតិមានបញ្ហា ហេតុអ្វីសប្បាយជាងអ្នកឈ្លានពាន”។

បវរកញ្ញា ឆន ស្រីណេត បានរៀបរាប់ថា “ខ្ញុំឆ្ងល់មនុស្សខ្មែរមួយចំនួននៅក្រៅប្រទេសស្រែកក្លែងៗថាស្រលាញ់ប្រទេសជាតិខ្លាំង តែពេលប្រទេសមានរឿងអី្វបន្តិច គឺពួកគាត់ជាអ្នកសប្បាយអរជាងអ្នកឈ្លានពានយើងទៀត”។ ទន្ទឹមនឹងចម្ងល់នេះ កញ្ញាក៏ស្នើថា “រួបរួមសាមគ្គីគ្នាទៅល្អជាង”។
ជាមួយនឹងការលើកឡើងនេះ សាធារណជនមួយចំនួន គឺបង្ហញការយល់ឃើញរបស់ខ្លួនដែរថា ក្នុងកាលៈទេសៈនេះ ខ្មែរគួរភ្ញាក់រលឹក និងចេះរួបរួមសាមគ្គីគ្នា ជាជាងយកពេលវែកញែករិះគន់ជាន់ពន្លិច ដោយចាត់ទុកថា ទង្វើនេះ មិនត្រឹមមិនបានជួយអ្វីដល់ប្រទេសជាតិ ថែមទាំងនាំឱ្យការរើសអើងគ្នាថែមទៀត។
ថ្មីៗនេះ អតីតបវរកញ្ញាមកពីកម្ពុជាក្រោម Miss Universe Cambodia កញ្ញា ឆន ស្រីណេត បានប្រកាសនូវឆន្ទ:យ៉ាងមោះមុតរបស់ខ្លួនក្នុងកាស័្មគ្រចិត្ត ដើម្បីចូលរួមបម្រើជាតិបើសិនជាតិត្រូវការកងទ័ព សម្រាប់ការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


