ជីវិតកម្សាន្ដ
ការងារសិល្បៈ និង ភាពយន្តដែល ស៊ិន ឧត្តមផល្លា សម្តែងចុងក្រោយមុនពេលស្លាប់គឺរឿង រាជនីភូមិគ្រិះ
ភ្នំពេញ ៖ អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរមណភាពនៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃ ទី២៨ខែឧសភាឆ្នាំ២០២១នេះដោយសារជំងឺមហារីកកូនកណ្តុរដែលមិនអាចព្យាបាលជួយសង្គ្រោះជីវិតបានឡើយ។

ភ្លាមៗនៃការទទួលដំណឹងមរណភាពរបស់តារាចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា គេឃើញមានមហាជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រន្ធត់ខ្លាំង។មិនតែប៉ុណ្ណោះក៏មានអ្នកសិល្បៈមួយចំនួនធំបានសម្តែងការសោកសៅផងដែរ។

តារាចម្រៀងនិងជាតារាសម្តែងអ្នកនាង ស៊ិន ឧត្តមផល្លា បានប្រឡូងក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយខណៈកេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពតារារូបនេះបានធ្វើឲ្យទស្សនិកជនបានស្គាល់ច្រើនតាមរយៈសមត្ថភាពសិល្បៈ។

អ្នកនាង ស៊ិន ឧត្តមផល្លា កន្លងមកតែងទទួលបានការគាំទ្រនិងសរសើរដោយបានជួយបើកកកាយផ្សព្វផ្សាយពីប្រវត្តិអ្នកសិល្បៈជំនាន់មុនៗនិងក៏ស្វេងរកជំនួយនានាជួយដល់សិល្បករជំនាន់មុនដែលគ្មានទីផ្សារឲ្យមានទីផ្សារនិងការងារមានសប្បុរស ជនជួយជាដើម។

អ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានគេមើលឃើញថា ក្រៅពីការងារដែលអ្នកនាងបានធ្វើឬជួបមនុស្សជុំវិញខ្លួនគឺអ្នកនាងតែងតែមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួននិងមានភាពរួសរាយរាក់ទាក់ គោរពការងារ រួមផ្សំទាំងសមត្ថភាព រូបសម្រស់អំ ណោយផលផងដែរ។

តារាស្រីអ្នកនាង ស៊ិន ឧត្តមផល្លា ក៏ត្រូវបានអ្នកសិ ល្បៈរួមអាជីពនិងមិត្តក្នុងបណ្ដាញសង្គមគោរពកោ តសរសើរគ្រប់គ្នាព្រោះក្រៅពីទំនេរពីសិល្បៈអ្នកនា ងតែងតែជួយដល់សិល្បករជំនាន់មុនដែលគ្មានទី ផ្សារតាមរយៈការជួយផ្សព្វផ្សាយព័ត៌មានឲ្យមហា ជនបានដឹងពីបច្ចុប្បន្នភាពរបស់តារាទាំងនោះជា ដើម។ជាការពិតអ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានមហាជនស្គាល់ជាតារាចម្រៀងល្បីមួយរូបកាលពីជំនាន់ឆ្នាំទសវត្សរ៍ឆ្នាំ៩០និងដើមឆ្នាំ២០០០។

ចំពោះស្នាដៃភាពយន្តដែលអ្នកនាង ស៊ិន ឧត្តមផ ល្លា បង្ហាញវត្តមានសម្តែងចុងក្រោយមុនពេលស្លាប់នោះគឺរឿង រាជនីភូមិគ្រឹះ ដែលបានចូលរួមថតឲ្យស្ថានីយទូរទស្សន៍ហង្សមាស។ចំណែកបទចម្រៀងដែលធ្វើឲ្យមហាជនចងចាំនោះគឺបទ បាត់ដំបងចាំស្នេហ៍ និងបទចម្រៀងជាច្រើនទៀត។

អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានចំណាយពេលវេលាទៅបួសដើម្បីសងគុណម្តាយដោយក្នុងនោះក៏មានការសរសើរដល់អ្នកនាងដែលសុខចិត្តកោរសក់ដើម្បីបួសសងគុណម្ដាយ។ តារា ចម្រៀង ស្រី ដែល និយម តែបង្ហើរ សំនៀង បទ ចម្រៀងជាភាសាបរទេសនិង ទឹកដម សមសួន នឹងបទ ចម្រៀង ចិនច្រើនអ្ន កនាង ស៊ិន ឧត្តមផល្លា ក៏មានបន្ទុកចិញ្ចឹមកូនបីនាក់ខណៈ ស្វាមី ក៏បាន ចែកឋាន ចោលអស់ពេល ប្រមាណជាង៦ឆ្នាំមកហើយ ព្រោះតែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

មុនពេលចែកឋានតារាចម្រៀង២ភាសាខ្មែរនិងចិនអ្នកនាង ស៊ិន ឧត្តមផល្លា ក្រៅពីអាជីពសិល្បៈច្រៀងនិង សម្តែងនាងមានអាជីពលក់គ្រឿងស្បង់ចីពរនិងសម្ភារបុណ្យផងដែរ។ ដោយឡែកអ្នកនាងក៏ផេកផ្ទាល់ខ្លួនដើម្បីចែករំព័ត៌មានសិល្បៈខ្មែរនិងបរទេសដែលមានឈ្មោះថា Movie Star Research ផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន