ជីវិតកម្សាន្ដ
សូម្បីបំណងចុងក្រោយសម្រាប់កូនទាំង៣ៗក៏ ស៊ិន ឧត្តមផល្លា មិនបាននៅឃើញដែរ
ដំណឹងមរណភាពរបស់តារាចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍រន្ធត់ខ្លាំង។ មិនតែប៉ុណ្ណោះក៏មានអ្នកសិល្បៈមួយចំនួនធំបានសម្តែងការសោកសៅផងដែរ។

យ៉ាងណាមិញ អ្វីដែលគេកាន់តែស្រណោះនិងក្ដុកក្ដួលទៀតនោះ គឺមុនពេលស្លាប់តារាស្រីអ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានបង្ហាញនូវបំណងចុងក្រោយសម្រាប់កូនៗទាំង៣ តែបំណងនេះ មិនត្រូវបានបំពេញឡើង ដោយសារមច្ចុរាជបានផ្តាច់យកជីវិតនាងទាំងអាល័យបំផុត។


គេនៅចាំបានថា អំឡុងពេលទើបធ្លាក់ខ្លួនឈឺជំងឺមហារីកដំណាក់កាលចុងក្រោយនោះ អ្នកនាង ស៊ិន ឧត្តមផល្លា បានពោលពាក្យចុងក្រោយថា”ក្នុងចិត្តខ្ញុំគ្រាន់តែចង់ឃើញកូនៗខ្ញុំ មានប្តីមានប្រពន្ធរួចហើយចាំយកខ្ញុំទៅពេលណាក៏បានដែរ”។ ត្រង់សម្តីនេះហើយទើបធ្វើឲ្យមហាជនកាន់តែស្រណោះខ្លាំង។ អ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានទស្សនិកជនស្គាល់ថា នាងមិនត្រឹមតែច្រៀងភាសាខ្មែរបានយ៉ាងពីរោះនោះទេ គឺតារាស្រីរូបនេះ ថែមទាំងច្រៀងចម្រៀងជាភាសាចិនបានយ៉ាងល្អទៀតផង។ ក្រៅពីអាជីសិល្បៈនាងក៏ជាអាជីវករលក់ស្បង់ចីវរផងដែរ។

អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង០៧និង៣០នាទីព្រឹក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ដោយសារជំងឺមហារីកកូនកណ្តុរ ដែលមិនអាចព្យាបាលជួយសង្គ្រោះជីវិតបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ការងារសិល្បៈ និង ភាពយន្តដែល ស៊ិន ឧត្តមផល្លា សម្តែងចុងក្រោយមុនពេលស្លាប់គឺរឿង រាជនីភូមិគ្រិះ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


