ជីវិតកម្សាន្ដ
ជួបរឿងស៊យផ្ទួនៗ! អ៊ីណូ ត្រូវបុរសម្នាក់ដៀលថា រកស៊ីបោក
ភ្នំពេញ៖ តារាចម្រៀងលោក អ៊ីណូ កាលពីថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រ និងមហាជនមានការភ្ញាក់ផ្អើលខ្លាំងម្តងរួចមកហើយ បន្ទាប់ពីសុខៗស្រាប់តែមានគេមកតាមទាលុយ១ម៉ឺនដុល្លារដល់មុខឃ្លាំងលក់រថយន្ត។
ជាមួយរឿងរ៉ាវដែលទើបតែដោះស្រាយចប់មិនទាន់បានប៉ុន្មានផង ឥឡូវនេះលោក អ៊ីណូ ក៏ត្រូវបានបុរសម្នាក់ដៀលដោយមិនសំចៃមាត់ថា លោករកស៊ីបោកគេ។ ប៉ុន្តែភ្លាមៗនោះលោក អ៊ីណូ បានប្រកាស បើបុគ្គលរូបនេះមិនចេញមុខសុំទោសទេ លោកនឹងរៀបចំឱ្យមេធាវីធ្វើតាមច្បាប់។
បើយោងតាមការ Live របស់លោក អ៊ីណូ កាលពីយប់មិញ គេឃើញតារាប្រុសរូបនេះបានកំពុងធ្វើការផ្សព្វផ្សាយលក់សុខៗស្រាប់តែមានគណនីហ្វេសប៊ុកមួយបានចូល Comment ថា “អាក្បាលធំ ហែងបោកអ្នកក្រុងទៅអ្នកជាយដែន ហែងមិនបាច់បោកទេវើយ”។
យ៉ាងណាមិញក្រៅតែការព្រមានរបស់លោកអ៊ីណូ ឱ្យបុរសនោះចេញមុខសូមទោសជាសាធារណៈចំពោះទង្វើរខាងលើ លោកក៏បានថ្លែងបញ្ជាក់ប្រាប់ដោយខ្លីតាមបណ្តាញសង្គមហ្វេសប៊ុកថា ដើមឈើកាន់តែខ្ពស់រមែងមានខ្យល់បក់ប៉ះរេចុះឡើងអ៊ីចឹងហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ