ជីវិតកម្សាន្ដ
អ៉ីណូ ចំណាយលុយថត MV «ការពារ» ខ្លួនឯង កំពុងទទួលបានការគាំទ្រពីមហាជន
MVបទ ការពារ ដែលមានទម្រង់បែបវប្បធម៌ជាតិរបស់តារាចម្រៀងលោក អ៊ីណូ ត្រូវបានpage និងYouTubeផលិតកម្មសាន់ដេបានបង្ហោះជាផ្លូវការហើយ កាលពីថ្មីៗនេះ ខណៈសន្ទុះនៃការគាំទ្រកំពុងហក់ឡើងខ្លាំង។

បទចម្រៀងដែលមានចំណងជើងថា«ការពារ»របស់លោកនេះ ទទួលបានការគាំទ្រច្រើនទាំងក្នុងចង្កោមយុវវ័យ និងចង្កោមអ្នកលេងបណ្ដាញសង្គម។ តួយ៉ាងទើបចេញមិនបានប៉ុន្មានថ្ងៃផងសន្ទុះនៃការចែកចាយ គឺមានកម្រិតគួរឱ្យចាប់អារម្មណ៍ ខណៈដែលនៅលើបណ្ដាញTikTokក៏មានការដាក់បង្ហោះនូវឈុតឆាកខ្លះៗផងដែរ អមដោយការកោតសរសើរមិនដាច់ពីមាត់។


នេះក៏ជាស្នាដៃ ដែលបានលាយចម្រុះនូវទម្រង់វប្បធម៌លើកដំបូង ដែលតារាចម្រៀងលោក អ៊ីណូ បានចំណាយទុនផលិតផ្ទាល់ខ្លួនរហូតដល់ជិត២ម៉ឺនដុល្លារ ដោយសារតែលោកចង់បន្សល់នូវស្នាដៃមួយទុកដល់កូនខ្មែរ និងទុកជាគំរូក្នុងវិស័យចម្រៀង ដែលលោក អ៊ីណូ អះអាងថា ចំណាយធនធានផ្ទាល់ខ្លួនធ្វើទាន់ឱកាសដែលលោកមានលទ្ធភាពចំណាយគ្រប់គ្រាន់។


ស្នាដៃមួយនេះបានរុញឱ្យតារាចម្រៀងប្រុសរូបនេះ ទទួលបានការសរសើរតាំងពីដំណាក់កាលដែលលោកទើបតែចេញផលិតមិនទាន់ចេញជាMVមកម្ល៉េះ។ នេះក៏ជាស្នាដៃមួយ ដែលកំពុងតែត្រូវបានមហាជនឱ្យតម្លៃ ព្រោះបានបង្កប់នូវទម្រង់វប្បធម៌ដ៏សម្បូរបែបគួរឱ្យសរសើរនោះផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


